អន្តរជាតិ

អតីតនាយករដ្ឋមន្ត្រីអ៊ីតាលី Silvio Berlusconi បានទទួលមរណភាពអាយុ៨៦ឆ្នាំ

ដោយ៖តុលា

អតីតនាយករដ្ឋមន្ត្រីអ៊ីតាលី លោក Silvio Berlusconi ដែលច្រើនតែមានរឿងពាក់ព័ន្ធនឹងស្រីក្មេងៗកាលលោកនៅកាន់អំណាចនោះបានទទួលមរណភាពហើយនៅអាយុ ៨៦ ឆ្នាំនៅថ្ងៃចន្ទ ទី ១២ ខែមិថុនា ឆ្នាំ២០២៣។

យោងតាមសារព័ត៌មានអ៊ីតាលី Corriere della Seraបានឲ្យដឹងថា បន្ទាប់ពីស្ថានភាពជំងឺហាក់ដុនដាបខ្លាំងទៅៗ លោក Silvio Berlusconi  ជាអតីតប្រធានាធិបតីប្រទេសអ៊ីតាលី បានទទួលមរណភាពក្នុងអាយុ ៨៦ឆ្នាំនៅថ្ងៃចន្ទ ទី ១២ ខែមិថុនា ឆ្នាំ២០២៣នេះដោយជំងឺមហារីក។

វេជ្ជបណ្ឌិតរបស់គាត់បាននិយាយថាអតីតមេដឹកនាំអ៊ីតាលីត្រូវបានព្យាបាលយ៉ាងយកចិត្តទុកដាក់នៅមន្ទីរពេទ្យ San Raffaele នៃទីក្រុង Milan ក្នុងខែមេសា ដោយសារការឆ្លងមេរោគសួតទាក់ទងនឹងជំងឺមហារីកឈាម។ គាត់មានជំងឺមហារីកឈាម myelomonocytic រ៉ាំរ៉ៃ ដែលជាប្រភេទមហារីកឈាមដ៏កម្រ និងស្រួចស្រាល់។ មហាសេដ្ឋីប្រព័ន្ធផ្សព្វផ្សាយរូបនេះបានទទួលរងនូវបញ្ហាសុខភាពជាច្រើនណាស់ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ រួមទាំងការឆ្លងជំងឺ COVID ក្នុងឆ្នាំ ២០២០ ផងដែរ និងធ្លាប់វះកាត់បេះដូងដែរឆ្នាំ២០១៦៕

ប្រភព៖Skynews