សន្ដិសុខសង្គម

មិនទាន់ចាប់បានតៃកុងឡានក្រឡុកស៊ីម៉ងត៍បុកម៉ូតូឱ្យក្មេងស្រីម្នាក់ស្លាប់

ដោយ៖វិចិត្រ

កំពង់ស្ពឺ៖រហូតមកដល់ពេលនេះសមត្ថកិច្ចមិនទាន់ចាប់បានតៃកុងរថយន្តក្រឡុកស៊ីម៉ងត៍បុកម៉ូតូ បណ្តាលឱ្យក្មេងស្រីម្នាក់ស្លាប់នៅនឹងកន្លែងនោះនៅឡើយទេ។គ្រោះថ្នាក់ចរាចរនោះបានកើតឡើង នៅលើផ្លូវលេខ៤៤ ចន្លោះគីឡូម៉ែត្រ៩៣-៩៤ ត្រង់ភូមិថ្មគប់ ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ កាលពីរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣។

សមត្ថកិច្ចបានឱ្យដឹងថា មុនកើតហេតុរថយន្តម៉ាក SANY ប្រភេទក្រឡុកស៊ីម៉ងត៍ផ្លាកលេខ ភ្នំពេញ 5A-3832 បើកពីកើតទៅលិច។មកដល់កន្លែងខាងលើ បានបុកជាមួយម៉ូតូម៉ាកហុងដាឌ្រីម ផ្លាកលេខភ្នំពេញ1JI-1690 បើកបរដោយក្មេងស្រីឈ្មោះ សយ ចន្ធី អាយុ១៨ឆ្នាំ ធ្វើការរោងចក្រ បណ្តាល​ឱ្យស្លាប់។ជនរងគ្រោះនៅភូមិផ្លោក ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។ចំណែកតៃកុងរថយន្តធំក្រោយកើតហេតុបានរត់គេចខ្លួនបាត់។

ករណីនេះធ្វើឱ្យខូចខាតម៉ូតូ១គ្រឿងយ៉ាងធ្ងន់ធ្ងរ សមត្ថកិច្ចជំនាញបានប្រគល់សពឱ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យ។ចំពោះមធ្យោបាយទាំង២គ្រឿងបានយកទៅទុកនៅអធិការដ្ឋាននគរបាលស្រុកថ្ពង ដើម្បីចាត់ការតាមនីតិវិធី៕