សន្ដិសុខសង្គម

ជិះម៉ូតូបុកបង្គោលភ្លើងបណ្តាលឱ្យបុរសម្នាក់ដួលបែកក្បាលចេញខួរស្លាប់ភ្លាម

ដោយ៖វិចិត្រ

ភ្នំពេញ៖បុរសម្នាក់ចេញពីផឹកស្រាក្រឡុក ជិះម៉ូតូលឿនគេចឧបសគ្គខាងមុខ ក៏រេចង្កូតទៅបុកបង្គោលភ្លើងពេញទំហឹង បណ្តាលឱ្យដួលបោកបែកក្បាលចេញខួរស្លាប់ភ្លាម។ គ្រោះថ្នាក់ចរាចរខាងលើនេះបានកើតឡើងស្ថិតនៅតាមផ្លូវបេតុងផ្សារដីថ្មី ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ កាលពីម៉ោងជាង១រំលងអធ្រាត្រចូលថ្ងៃទី១២ ខែមិថុនា។

សមត្ថកិច្ចប្រចាំគោលដៅបានឱ្យដឹងថា បុរសដែលស្លាប់ឈ្មោះ យ៉ិត ពៅ អាយុ៣៧ឆ្នាំ កន្លែងកំណើតភូមិចម្ការថ្មី ឃុំគគីរ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

មុនកើតហេតុគេបានឃើញបុរស៣នាក់ជិះម៉ូតូ២គ្រឿងចេញពីហាងស្រាក្រឡុកមួយកន្លែង ចំណែកអ្នកស្លាប់ជិះម៉ូតូទៅមុនយ៉ាងលឿន ។លុះមកដល់កន្លែងខាងលើជិតផ្សារដីថ្មី ស្រាប់តែគេចពីម៉ូតូនៅខាងមុខក៏បានរេចង្កូតទៅបុកបង្គោលភ្លើងពេញទំហឹងដួលបោកបែកក្បាលចេញខួរស្លាប់មួយរំពេច។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះមកវាស់វែង និងយកម៉ូតូទៅទុកនៅការិយាល័យចរាចរណ៍នគរបាលរាជធានីភ្នំពេញ។ចំណែកសពត្រូវបានដឹកទៅវត្តទឹកថ្លារង់ចាំក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យ៕