អន្តរជាតិ

ចិនបង្កើនឃ្លាំងក្បាលគ្រាប់អាវុធនុយក្លេអ៊ែរពី៦០ទៅ៤១០គ្រាប់

ដោយ៖តុលា

របាយការណ៍សិក្សាអន្តរជាតិបានបង្ហាញថា នៅរយៈពេល១ឆ្នាំចុងក្រោយនេះ ប្រទេសចិនបានបង្កើនការផលិតអាវុធនុយក្លេអ៊ែរបានចន្លោះពី ៦០ ទៅ ៤១០ក្បាលគ្រាប់។

យោងតាមរបាយការណ៍សិក្សាដោយវិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ SIPRI  ដែលមានមូលដ្ឋាននៅទីក្រុង Stockholm ប្រទេសស៊ុយអែតបានឲ្យដឹងក្តៅៗនេះថា ប្រទេសចិនបានបង្កើនឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួនឡើងក្បាលគ្រាប់ចំនួន ៦០ ដល់ ៤១០ ក្នុងរយៈពេល ១២ ខែ គិតត្រឹមខែមករា ឆ្នាំ ២០២៣នេះ។ ដោយបន្ថែមថា ការកើនឡើងនេះគឺច្រើនជាងរដ្ឋណាៗទាំងអស់ក្នុងចំណោមរដ្ឋប្រដាប់អាវុធនុយក្លេអ៊ែរចំនួន ៩។

លោក Hans Kristensen សហការីជាន់ខ្ពស់នៅ SIPRI បាននិយាយនៅក្នុងរបាយការណ៍ថា ការពង្រីកដ៏សំខាន់នៃឃ្លាំងអាវុធនុយក្លេអ៊ែររបស់ប្រទេសចិនគឺ “កាន់តែពិបាកហើយ” និងមិនអាចជឿទុកចិត្តបានទេថាចិននឹងមិនប្រើនុយក្លេអ៊ែរដូចមាត់ធ្លាប់និយាយថាប្រើតែករណីមានការគំរាមកំហែងនោះ។ របាយការណ៍បាននិយាយថា ឃ្លាំងអាវុធរបស់ចិនត្រូវបានគេរំពឹងថានឹងបន្តកើនឡើងទៀត។ ទីក្រុងប៉េកាំង “អាចមានសក្តានុពលយ៉ាងហោចណាស់មានកាំជ្រួចផ្លោងអន្តរទ្វីបជាច្រើនដូចជាសហរដ្ឋអាម៉េរិក ឬរុស្ស៊ី”។ ​ក្រុង​ប៉េកាំង​អាច​បោះបង់​ចោល​គោលនយោបាយ​មិនប្រើប្រាស់អាវុធនុយក្លេអ៊ែរនៅពេលដែល​ពួកគេ​ធ្វើ​ទំនើបកម្ម​យោធា​។

គួរជ្រាបថា ក្នុងចំណោមឃ្លាំងផ្ទុកក្បាលគ្រាប់ចំនួន ៩៥៧៦ សហរដ្ឋអាម៉េរិកមាន ៣៧០៨ ដោយមិនមានការផ្លាស់ប្តូរនោះទេពីរបាយការណ៍ឆ្នាំមុន តែក្រៅពីចិន រុស្ស៊ីក៏បានបង្កើនឃ្លាំងអាវុធរបស់ខ្លួនពី ៤៤៧៧ ទៅ៤៤៨៩ក្បាលគ្រាប់។ ឃ្លាំងស្តុកនៃមហាអំណាចនុយក្លេអ៊ែរធំបំផុតទាំងពីររបស់ពិភពលោកមានប្រហែល ៨៦% នៃចំនួនសរុបទាំងអស់៕

ប្រភព៖NIKKEI ASIA