សន្ដិសុខសង្គម

ចាប់អ្នកដឹកម្ហូបអាហារតាមអនឡាញម្នាក់ពាក់ព័ន្ធគ្រឿងញៀនជាង៥០គីឡូ

ដោយ៖រតនា

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀន នៅថ្ងៃទី១២ ខែមិថុនាឆ្នាំ២០២៣ បាន បញ្ជូនខ្លួនជនសង្ស័យម្នាក់រួមនឹងគ្រឿងញៀនជាង៥០គីឡូទៅអយ្យការ អម សាលា ដំបូង រាជ ធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី០៧ខែមិថុនា ឆ្នាំ២០២៣ កម្លាំងជំនាញ ការិយាល័យ ប្រឆាំងការសម្អាតប្រាក់ (ក៥) នៃមន្ទីរប្រឆាំងគ្រឿង ញៀន  សហការជាមួយ  ស្នងការដ្នាននគរបាលរាជធានីភ្នំពេញ  ដោយមានការសម្របសម្រួលពី លោក  អ៊ុ  សុភក្តិ  ព្រះរាជ អាជ្ញារង  នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ  បានចុះបង្ក្រាបករណី  រក្សាទុក  ដឹកជញ្ជូន  ជួញដូរ  និងកែច្នៃគ្រឿងញៀនដោយខុសច្បាប់ចំនួន៣ គោលដៅផ្សេងគ្នានៅក្នុងរាជធានីភ្នំពេញ ។

លទ្ធផល ឃាត់ខ្លួនឈ្មួញគ្រឿងញៀ់នម្នាក់ឈ្មោះ  សារី  ហ្វីត្រាទូលូ  ភេទប្រុស  អាយុ៣៦ ឆ្នាំ  ជាជនជាតិខ្មែរ អ៊ិស្លាម មុខរបរ ដឹកម្ហូបអាហារតាមអនឡាញ (ពាក់ពន្ធដឹកជញ្ជូនគ្រឿងញៀន)  និងរឹបអូស សារធាតុញៀនចំនួន៥៤ គីឡូក្រាមជាប្រភេទថ្នាំញៀន អិចស្តាស៊ី កេតាមីន មេតំហ្វេតាមីន ICE/Wy) ។ក្នុងនោះមានសារធាតុមិនច្បាស់ចំនួន១៦០ គីឡូក្រាម ឧបករណ៍កែច្នៃ  ផលិត និង សម្ភារ វេច ខ្ចប់ គ្រឿងញៀន មួយចំនួនធំទៀត ។ ទាំងអស់នេះបង្រ្កាបនៅចំនួន៣ គោលដៅផ្សេងគ្នា ក្នុងរាជធានីភ្នំពេញ៕