សេដ្ឋកិច្ច

ក្រុមហ៊ុនអាជីវកម្មរ៉ែមាសនៅមណ្ឌលគិរីចម្រាញ់មាសបានជាង៦តោន

ដោយ៖សុខុម

ក្រមហ៊ុនចម្រាញ់មាសមួយនៅក្នុងតំបន់អូរខ្វាវ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ដែលមានឈ្មោះថារ៉ឺនេសង់មីនើរ៉ល(ខេមបូឌា)លីមីធីតបានចម្រាញ់មាសដែលមានគុណភាព ៩០% បានចំនួន ៦, ៧តោន។

សម្តេចកិត្តិសង្គហបណ្ឌិតម៉ែន សំអន ឧបនាយករដ្ឋមន្ត្រីរូមដំណើរដោយលោកស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែបានបញ្ជាក់ពេលចុះពិនិត្យក្រុមហ៊ុនចម្រាញ់រ៉ែមាសនៅខេត្តមណ្ឌលគិរីថ្ងៃទី១១ ខែមិថុនាថា កម្ពុជា អាចទាញយកបាននូវធនធានរ៉ែ ជាសម្បត្តិធម្មជាតិដ៏មានតម្លៃរបស់ខ្លួនដើម្បីធ្វើការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

ក្រុមហ៊ុនចម្រាញ់រ៉ែមាស ខាងលើនេះគឺបានចាប់ផ្តើមសាងសង់ពីពាក់កណ្តាលឆ្នាំ២០២០ ដោយប្រើទុនវិនិយោគសរុបប្រមាណ ១២០លានដុល្លារអាម៉េរិក។ ជាមួយនោះបានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការកាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ ២០២១។

មកដល់បច្ចុប្បន្ន រោងចក្រចម្រាញ់រ៉ែមាសក្រុមហ៊ុន រ៉ឺនេសង់ មីនើរ៉ល (ខេមបូឌា) លីមីធីត បានចម្រាញ់មាសដែលមានគុណភាព៩០%បានចំនួនសរុប ៦ ៧២៧,៧០ (ប្រាំមួយពាន់ ប្រាំពីររយម្ភៃប្រាំពីរ ក្បៀសចិតសិប) គីឡូក្រាម៕