សន្ដិសុខសង្គម

អគ្គិភ័យបានឆាបឆេះផ្ទះមួយខ្នងរបស់ស្ត្រីមេម៉ាយអស់គ្មានសល់

ដោយ៖វិចិត្រ

តាកែវ៖អគ្គិភ័យយ៉ាងសន្ធោសន្ធៅបានឆាបឆេះផ្ទះមួយខ្នងរបស់ស្ត្រីមេម៉ាយម្នាក់និងសម្ភារអស់គ្មាន សល់។ហេតុការណ៍បង្កភ្ញាក់ផ្អើលនោះ នៅភូមិអង្គស្វាយចេក ឃុំចារ ស្រុកព្រៃកប្បាស ខេត្តតាកែវ កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣។

មន្ត្រីអាជ្ញាធរបានឱ្យដឹងថា ផ្ទះមួយខ្នងផ្ទះដែលភ្លើងឆាបឆេះ​សង់អំពីឈើប្រក់ស័ង្កសី សសរបេតុង ទំហំទទឹង៥ម៉ែត្របណ្តោយ៧ម៉ែត្រ ម្ចាស់ឈ្មោះ សួន ម៉េត អាយុ៥៣ឆ្នាំ ជាស្រី្តម៉េម៉ាយ។សម្ភារខូចខាតមានគ្រែដេក១-កង់២គ្រឿង​-ទូរទស្សន៍១គ្រឿង​និងសម្ភារប្រើប្រាស់ជាច្រើនទៀតគិតជាទឹកប្រាក់ប្រមាណ៤០លានរៀល។

មន្ត្រីដដែលបានបន្តថា ពេលភ្លើងកំពុងឆេះ កម្លាំងជំនាញបានចុះអន្តរាគមន៍បាញ់ទឹកពន្លត់ អស់២រថយន្តទើបភ្លើងបានរលត់ទាំងស្រុង។មូលហេតុកើតគ្រោះអគ្គិភ័យនេះបណ្តាលមកពី ឆ្លងចរន្តអគ្គិសនី តែមិនមានគ្រោះថ្នាក់ដល់មនុស្សទេ៕