សន្ដិសុខសង្គម

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ជាមួយវត្ថុតាងគ្រឿងញៀន

ដោយ៖វិចិត្រ

ភ្នំពេញ៖កម្លាំងនគរបាលខណ្ឌចំការមន បានឃាត់ខ្លួនជនសង្ស័យម្នាក់ជាមួយគ្រឿងញៀនជិត ២០កញ្ចប់ នៅផ្លូវ៥០៨ កែង៩៩ ភូមិ៥សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន កាលពីរំលងអធ្រាត្រចូលថ្ងែទី១០ ខែ​មិថុនាឆ្នាំ២០២៣។

លោក ផន អូន អធិការរងនគរបាលខណ្ឌចំការមន ទទួលផែនប្រឆាំងគ្រឿងញៀនបានឱ្យដឹងថា ជនសង្ស័យឈ្មោះ អ៊ូ សារិទ្ធ អាយុ ៣៨ឆ្នាំ ស្នាក់នៅម្តុំផ្សារណាសុធី សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។ពេលឃាត់ខ្លួនសមត្ថកិច្ចដកហូតវត្ថុតាងក្រាមសថ្លាចំនួន ១៩កញ្ចប់-ទូរសព្ទ២គ្រឿងនិងម៉ូតូ១គ្រឿងម៉ាកប៊ីតផ្លា កលេខភ្នំពេញ1CX-6982។

បច្ចុប្បន្នជនសង្ស័យខាងលើត្រូវនគរបាលផ្នែកជំនាញខណ្ឌបានកសាងសំណុំរឿងដើម្បីអនុវត្តន៍បន្តតាមនីតិវិធី៕