កីឡា

Liverpool ទិញបានខ្សែប្រយុទ្ធម្នាក់ក្នុងតម្លៃ ៣៥លានផោន

ដោយ៖ Rith Kongkea

ក្លិបហង្សក្រហម Liverpool បានចុះហត្ថលេខានាំយកខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន Mac Allister ពីក្លិបរួមលីគ Brighton & Hove Albion ក្នុងតម្លៃ ៣៥លានផោន ។

Liverpool នឹងផ្ដល់អាវលេខ១០ទៅឲ្យកីឡាករវ័យ 24 ឆ្នាំរូបនេះ ហើយសម្រាប់អាវលេខ ១០ នេះផងដែរគឺក្លិបមិនដែលបានផ្តល់ឲ្យកីឡាករណាម្នាក់នោះទេ ចាប់តាំងពី Sadio Mane បានចាកចេញពីក្លិបទៅចូលរួមជាមួយ Bayern Munich កាលពីរដូវក្តៅមុន៕