សន្ដិសុខសង្គម

អគ្គិភ័យយ៉ាងសន្ធោសន្ធៅបានឆេះបំផ្លាញផ្ទះចំនួន២ខ្នងផ្ទះអស់ទាំងស្រុង

ដោយ៖វិចិត្រ

ភ្នំពេញ​៖អគ្គិភ័យយ៉ាងសន្ធោសន្ធៅបានលេបត្របាក់ផ្ទះចំនួន២ខ្នងផ្ទះ អស់ទាំងស្រុងនៅភូមិមិត្តភាព​ សង្កាត់ព្រែកឯង​ ខណ្ឌច្បារអំពៅ​​ កាលពីរសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣នេះ។

          អគ្គិភ័យនេះ​ជំនាញបានបាញ់ទឹកអស់ទឹក៨រថយន្ត ទើបភ្លើងរលត់ទៅវិញ

សមត្ថកិច្ចបានឱ្យដឹងថា​ ស្ត្រីម្ចាស់ផ្ទះរងគ្រោះឈ្មោះ​ ភិន​ ស្រីម៉ៅ​ អាយុ៣៧ឆ្នាំ ជា​ជាងកាត់ដេរ​ ។ ​ មុនកើតហេតុគេឮសំឡេងផ្ទុះចេញពីផ្ទះសង់ពីឈើលើ ថ្មក្រោម គេសង្ស័យឆ្លងចរន្តអគ្គិសនី។បន្ទាប់មក​ក៏មានអណ្ដាតភ្លើងឆេះឡើងបង្កការភ្ញាក់ផ្អើលដល់អ្នកជិតខាងនិងរាយការណ៍ទៅអាជ្ញាធរមូលដ្ឋានឱ្យជួយហៅរថយន្តពន្លត់អគ្គិភ័យមកបាញ់ទឹកពន្លត់​។

ក្រោយមកអាជ្ញាធរមូលដ្ឋាន​ និងកម្លាំងអន្តរាគមន៍បង្ការពន្លត់អគ្គិភ័យបានចេញរថយន្ត ជាច្រើនគ្រឿងដើម្បីបាញ់ទឹកពន្លត់​។ករណីអគ្គិភ័យនេះ​ជំនាញបានបាញ់ទឹកអស់ទឹកចំនួន៨រថយន្ត ទើបភ្លើងរលត់ទៅវិញដោយមិនរាលដាលដល់ផ្ទះផ្សេងនិងបង្កគ្រោះថ្នាក់ដល់មនុស្សទេ​។ចំពោះការខូចខាត​ គឺ​ផ្ទះ១ខ្នងសង់ពីឈើលើថ្មក្រោម​ខូចខាតទាំងស្រុង​និងផ្ទះល្វែង១ខ្នងទៀតខូចខាតជាងពាក់កណ្តាលជាមួយទ្រព្យសម្បត្តិជាច្រើន៕