សន្ដិសុខសង្គម

ខ្យល់កន្រ្តាក់បក់បោកប៉ះស្រុកចំនួន៣បង្កខូចខាតផ្ទះពលរដ្ឋចំនួន៦ខ្នងធ្ងន់ធ្ងរ

ដោយ៖វិចិត្រ

បន្ទាយមានជ័យ៖ កាលពីល្ងាចថ្ងៃទី៨ ខែមិថុនា ស្រុកចំនួន៣ក្នុងខេត្តបន្ទាយមានជ័យ ត្រូវខ្យល់កន្រ្តាក់បានបក់បោកបណ្តាលឱ្យផ្ទះប្រជាពលរដ្ឋចំនួន៦ខ្នងរងការខូចខាតធ្ងន់ធ្ងរ របើកស័ង្កសីជាង១០០សន្លឹក។

មន្ត្រីអាជ្ញាធរបានឱ្យដឹងថា ​ភ្លៀង​ធ្លាក់​លាយឡំ​ខ្យល់​កន្រ្តាក់​ប៉ះស្រុកចំនួន៣ បណ្តាលឱ្យផ្ទះប្រជាពលរដ្ឋចំនួន៦ខ្នងខូចខាតធ្ងន់ធ្ងរ។ក្នុងនោះស្រុកថ្មពួក​ប៉ះពាល់ផ្ទះ​១ខ្នងក្នុងភូមិកណ្ដោល​ ឃុំគោករមៀត​ ខូចខាតធ្ងន់។ស្រុកស្វាយចេក​ ប៉ះពាល់ផ្ទះ១ខ្នងក្នុងភូមិដូនណូយ​ ឃុំទ្រាស​ ខូចស័ង្កសី​៨សន្លឹក​។ស្រុកព្រះនេត្រព្រះ​ខូចផ្ទះ៤ខ្នង​ ខូច​ស័ង្កសី​៩២សន្លឹក​និងខូចខាតគោយន្តកន្ត្រៃ១គ្រឿង​។ប៉ុន្តែគ្រោះធម្មជាតិខាងលើមិនបានបង្កគ្រោះថ្នាក់​ដល់ជីវិតប្រជាពលរដ្ឋទេ៕