ដោយ៖តុលា
![](https://cambodiaflashnews.com/wp-content/uploads/2021/06/top-banner.gif)
អ្នកបើកយន្តហោះចម្បាំងមួយរូបទៀតហើយរបស់អ៊ុយក្រែន ឈ្មោះ Vladyslav Saveliev ត្រូវបានគេរាយការណ៍បញ្ជាក់ថាបានពលីជីវិតក្នុងសមរភូមិនៅដើមខែមិថុនានេះ។
យោងតាមប្រភពគណនីបណ្តាញសង្គមដែលជាមិត្តភក្តិរបស់ជនពលី ក៏ដូចជាកងកម្លាំងប្រដាប់អាកាសអ៊ុយក្រែនផ្ទាល់បានឲ្យដឹងថា ប្រទេសអ៊ុយក្រែនបានបាត់វីរបុរសប្រយុទ្ធផ្លូវអាកាសមួយទៀតហើយនៅខែមិថុនានេះ។ វីរជននេះមានឈ្មោះថា Vladyslav Saveliev អាយុ ៤០ឆ្នាំ បានបាត់បង់ជីវិតក្នុងពេលចេញបេសកកម្មអាកាសក្នុងសមរភូមិប្រយុទ្ធជាមួយរុស្ស៊ីលើយន្តហោះចម្បាំង MIG-29 កាលពីថ្ងៃទី ២ ខែមិថុនា ឆ្នាំ២០២៣។ ចំពោះព័ត៌មានលម្អិតបន្ថែមមូលហេតុនៃការស្លាប់ ប្រភពទំាងពីរនេះ មិនបានប្រាប់ឲ្យដឹងក្បោះក្បាយទេ។
សារដ៏គួរឲ្យខ្លោចចិត្តរបស់មិត្តភក្តិជនពលីបានសរសេរថា “ក្តីសុបិនដ៏ធំបំផុតរបស់គាត់បន្ទាប់ពីជ័យជម្នះ គឺគាត់នឹងធ្វើដំណើរទៅលេងប្រទេសន័រវែសជាមួយមិត្តភក្តិ និងក្រុមគ្រួសាររបស់គាត់។
![អ្នកបើកយន្តហោះចម្បាំងអ៊ុយក្រែនម្នាក់ទៀតបានបាត់បង់ជីវិតក្នុងសមរភូមិ](https://cambodiaflashnews.com/wp-content/uploads/2023/06/១២-241x300.jpg)
យើងនឹងអាចសម្រេចក្តីសុបិនឲ្យគាត់។ “ធាតុបស់គាត់នឹងត្រូវរសាត់នៅលើទឹកទន្លេ Fjord ប្រទេសន័រវែស”៕
ប្រភព៖ REUTERS
![](https://cambodiaflashnews.com/wp-content/uploads/2023/06/៣-18-240x300.jpg)