សន្ដិសុខសង្គម

បញ្ជូនមនុស្ស៦នាក់ទៅតុលាការពីបទលួចលេងល្បែងភ្នាល់ជល់មាន់

ដោយ៖វិចិត្រ

បាត់ដំបង៖កម្លាំងនគរបាលព្រហ្មទណ្ឌបានបង្ក្រាបករណីលេងល្បែងភ្នាល់ស៊ីសងជល់មាន់ ​និងបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ៦នាក់ទៅតុលាការចាត់ការតាមច្បាប់។

លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបងបានឱ្យដឹងថា  ជនសង្ស័យទាំង៦នាក់ត្រូវបានបញ្ជូនទៅតុលាការនៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣នេះ ក្រោយពីចុះ ឃាត់ខ្លួនពេលលួចលាក់លេងល្បែងស៊ីសងប្រភេទជល់មាន់ខុសច្បាប់ នៅភូមិអូរចារ សង្កាត់អូរចារ ក្រុងបាត់ដំបង ។

កិច្ចប្រតិបត្តិការខាងលើសមត្ថកិច្ចបានបានឃាត់ខ្លួនមនុស្សចំនួន៦នាក់ ជាមួយនឹងវត្ថុតាង​មាន់ជល់ចំនួន៩ក្បាល-ជញ្ជីងសម្រាប់ថ្លឹងមាន់១គ្រឿង-កៅស៊ូសង្វៀនជល់មាន់១ដុំ-ចង្ក្រានហ្គាស១-ស៊ុមសម្រាប់ដាក់មាន់៧និងឆ្នាំងដាំទឹកស្អំមាន់១។

ក្រោយពីឃាត់ខ្លួនអ្នកលេងល្បែងស៊ីសងខាងលើត្រូវកម្លាំងនគរបាលខេត្តបាត់ដំបងបញ្ជូនទៅតុលាការដើម្បីអនុវត្តតាមច្បាប់៕