កម្សាន្ដ

តំបន់​ទេសចរណ៍​បែប​រូងភ្នំ​ធម្មជាតិ ដ៏​វែង​បំផុត​នៅ​អាស៊ី​មួយកន្លែង​ក្នុងប្រទេស​ចិន កំពុង​ទាក់ទាញ​អ្នក​ទេចរ​យ៉ាងខ្លាំង​

ដោយៈ​ប្រសិទ្ធ​

​រូងភ្នំ Shuanghe ប្រវែង​សរុប ២៥៧.៤ គីឡូម៉ែត្រ ស្ថិតនៅក្នុង​រមណីយដ្ឋាន​ទេសចរណ៍​មួយ​ឈ្មោះថា Twelve Back ក្នុងស្រុក Suiyang ខេត្ត Guizhou ភាគ​និរតី​នៃ​ប្រទេស​ចិន កំពុងមាន​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​ពី​បណ្តា​អ្នកទេសចរ​ក្នុងស្រុក​។ ដោយ​នៅក្នុង​ថ្ងៃ​ឈប់សម្រាក​ក្នុង​ខែឧសភា រមណីយដ្ឋាន​នេះ​បាន​ប្រារព្ធ​ពិធីបុណ្យ​តន្ត្រី រយៈពេល​ប្រាំ​មួយថ្ងៃ​ដោយមាន​ការប្រគុំ​តន្ត្រី ការសម្តែង​រ៉ុ​ក​និង​រ៉ូ​ល និង​បទ​ភ្លេងដែល​ទាក់ទាញ​អ្នកទស្សនា​ប្រមាណជាង៣៨,០០០ នាក់​។នេះ​បើ​យោងតាម​សារពត៌មាន ស៊ីន​ហួ កាលពី​ថ្ងៃទី ៧ ខែមិថុនា​។

​លោក Yi Chuanbo អ្នកគ្រប់គ្រង​រមណីយ​ដ្ឋា​ន​បាន​ថ្លែងថា ក្រោយពី​ព្រឹត្តិការណ៍​នេះ​បញ្ចប់ទៅ រមណីយដ្ឋាន​ទទួលបាន​ភ្ញៀវទេសចរ​កាន់តែច្រើន ដោយមាន​ភ្ញៀវ ទេសចរ​ចាប់ពី ១,២០០ ទៅ ១,៥០០ នាក់​ជា​រៀងរាល់ថ្ងៃ​។ លោក Yi បាន​បន្ថែមថា ភ្ញៀវទេសចរ​ត្រូវបាន​អនុញ្ញាតិ​ឲ្យ​ចូល​ទស្សនា​រូងភ្នំ ដែលមាន​ប្រវែង ៤.៨ គីឡូម៉ែត្រ ត្រូវ​ចំណាយពេល​ប្រហែល​ពីរ​ម៉ោង ដើម្បី​ដើរចូល​ទៅខាង​ក្នុង​។​

​លោក Luo Jianjun ប្រធានការិយាល័យ​ប្រចាំ​រមណីយដ្ឋាន​បាន​ថ្លែងថា “​កាលពី​អតីតកាល​អ្នកទេសចរ​គ្រាន់តែ​ដើរលេង ក្នុង​រយៈពេល​តែមួយ​ថ្ងៃ​ប៉ុណ្ណោះ នៅមុន​ពេល​ពួកគេ​ចាកចេញ​ទៅវិញ តែ​ឥឡូវនេះ​មនុស្ស​ជាច្រើន​ចូលចិត្ត​ស្នាក់នៅ​ទីនេះ​ខ្លាំងណាស់​”​។ លោក Luo បាន​បញ្ជាក់ថា​រមណីយ​ដ្ឋា​ន​នេះ​បានរៀបចំ​ព្រឹត្តិការណ៍​ប្រគុំ​តន្ត្រី និង​សូត្រ​កំណាព្យ​ជាច្រើន​។​

​លោក Jiang Wei គ្រូបង្វឹក​ផ្នែក​ទស្សនា​តាម​រូងភ្នំ​បាន​និយាយថា ល្អាង Shuanghe មាន​បួន​ស្រទាប់ ល្អាង​ធំៗ​ចំនួន​ប្រាំបី និង​មាន​ល្អាង​ជាង ២០០​នៅ​ខាងក្នុង​រូងភ្នំ​។ Jiang បាន​និយាយថា “​រចនាសម្ព័ន្ធ​របស់​រូងភ្នំ​បាន​ទាក់ទាញ អ្នកទស្សនា​តាម​រូងភ្នំ​ឲ្យ​មាន​ភាព​រីករាយ​”​។ លោក​បន្ថែមថា ដោយសារ​តែមាន​កំណើន​អ្នកទេសចរ គេ​បាន​បន្ថែម​អ្នក​នាំ​ផ្លូវ និង​អ្នក​ណែនាំ​ពី​ទិដ្ឋភាព​នានា​ក្នុង​រូងភ្នំ​នេះ រហូតដល់ ៦០​នាក់ ដូចជា​រូបគាត់​មាន​គេ​ត្រូវការ​ជា​ចាំបាច់ ដើម្បី​ណែនាំ​អ្នកទស្សនា​តាម​រូងភ្នំ និង​បង្វឹក​អ្នក​ដែល​ស្វែងរក​ដំណើរ​ផ្សងព្រេង​តាម​រូងភ្នំ​៕ https://www.youtube.com/watch?v=WI1fuPyo2uo