សន្ដិសុខសង្គម

ស្រ្តីមា្នក់លោតពីលើស្ពានមេគង្គចូលទឹកទន្លេត្រូវបានគេជួយទាន់

ដោយ៖សុខុម

ស្ទឹងត្រែង៖ស្រ្តីម្នាក់ត្រូវបានអ្នកនេសាទឃើញលោតពីលើស្ពានយ៉ាងខ្ពស់ចូលទៅក្នុងទឹកទន្លេមេគង្គបង្កការភ្ញាក់ផ្អើលនៅភូមិអូរត្រែល ឃុំថាឡាបរិវ៉ាត់ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង កាលពីព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣។

ស្រ្តីមា្នក់លោតពីលើស្ពានមេគង្គចូលទឹកទន្លេត្រូវបានគេជួយទាន់

នគរបាលប៉ុស្តិ៍រដ្ឋបាលឃុំថាឡាបរិវ៉ាត់បានឱ្យដឹងថា ស្រ្តីដែលលោតចុះពីលើស្ពានមេគង្គ ឈ្មោះ សុក ខា អាយុ៣២ឆ្នាំ កន្លែងកំណើត ភូមិបេង ឃុំរូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។បច្ចុប្បន្នមករស់នៅភូមិរំដេង ឃុំចម្ការលើ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

ស្រ្តីមា្នក់លោតពីលើស្ពានមេគង្គចូលទឹកទន្លេត្រូវបានគេជួយទាន់

ប្រភពដដែលបានឱ្យដឹងទៀតថា៖ នៅពេលស្រ្តីនោះលោតពីលើស្ពានចូលទឹក មានប្រជាពលរដ្ឋម្នាក់​កំពុងនេសាទត្រីឃើញក៏បានតេហៅប្រជាការពារនាំគ្នាជួយស្រង់ចេញពីទឹកមកលើគោកទាន់ពេល ហើយបញ្ជូនទៅមន្ទីរពេទ្យខេត្តភ្លាមៗរួចផុតពីការស្លាប់។

បើតាមការសាកសួរ គេនៅមិនទាន់ដឹងអំពីមូលហេតុពិតប្រាកដនៅឡើយទេ។ប៉ុន្តែស្ត្រីរូបនោះទំនងមានវិបត្តិផ្លូវចិត្តពាក់ព័ន្ធនឹងជំងឺសរសៃប្រសាទផងដែរ៕