សន្ដិសុខសង្គម

បុរសម្នាក់ដឹកឈើតាមម៉ូតូ ផ្លូវរអិលដួលសង្កត់ស្លាប់ពេលនាំទៅមន្ទីរពេទ្យ

ដោយ៖វិចិត្រ

មណ្ឌលគិរី៖បុរសម្នាក់បានដឹកឈើតាមម៉ូតូ ពេលធ្លាក់ភ្លៀងផ្លូវរអិលក៏ដួលសង្កត់ បណ្តាលឱ្យរងរបួសធ្ងន់ ហើយបានស្លាប់ពេលនាំទៅដល់មន្ទីរពេទ្យប្រទេសវៀតណាម។ហេតុការណ៍នេះបានកើតឡើងនៅម្តុំត្រពាំងឡាប៉ាខេ ស្ថិតក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣។

មន្ត្រីអាជ្ញាធរបានឱ្យដឹងថា អ្នកស្លាប់ឈ្មោះ ទ្រី ភារម្យ ភេទប្រុស អាយុ ៣១ឆ្នាំ នៅភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

ជនរងគ្រោះបានជិះម៉ូតូស៊ីឈ្នួលដឹកឈើឱ្យថៅកែគ្រាន់បានកម្រៃខ្លះដោះស្រាយជីវភាព។ក្នុងស្ថានភាពមេឃភ្លៀងរលឹមផ្លូវរអិលក៏ដួល ត្រូវឈើសង្កត់ចំក្បាលរងរបួសធ្ងន់ធ្ងរ។ក្រោយកើតហេតុ ក្រុមគ្រួសារបានបញ្ជូនទៅដល់មន្ទីរប្រទេសវៀតណាម តែជនរងគ្រោះបានដាច់ខ្យល់ស្លាប់។បន្ទាប់មកសពត្រូវបានសាច់ញាតិយកទៅធ្វើបុណ្យ៕