សន្ដិសុខសង្គម

បញ្ជូនជនសង្ស័យ២នាក់ករណីលួចម៉ូតូនិងសម្ភារទៅតុលាការ

ភ្នំពេញ៖កម្លាំងនគរបាលខណ្ឌឫស្សីកែវបានស្រាវជ្រាវចាប់ជនសង្ស័យ២នាក់ ករណីលួចម៉ូតូនិងសម្ភារ​ប្រើប្រាស់ ហើយបានបញ្ជូនទៅតុលាការដើម្បីចាត់ការតាមច្បាប់នៅថ្ងៃទី៥ ខែមិថុនា។

សមត្ថកិច្ចបានឱ្យដឹងថា អំពើលួចនេះនៅយានដ្ឋានយីហោប៊ុន ថង ស្ថិតនៅផ្លូវលេខ៥ ភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ កាលពីថ្ងៃទី៣ ខែមិថុនាកន្លងទៅ។ជនសង្ស័យឈ្មោះជា ភារុណ ហៅរុណ អាយុ៣១ឆ្នាំ នៅភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ មានសារធាតុញៀន។ឈ្មោះ មាស រតនា អាយុ៣០ឆ្នាំ ស្នាក់នៅភូមិមិត្តភាព ខណ្ឌឫស្សីកែវ មានសារធាតុញៀន។ចំណែកជនរងគ្រោះឈ្មោះថុល គឹមសេង អាយុ២៦ឆ្នាំ មុខរបរជាងឡាន ស្នាក់នៅផ្លូវជាតិលេខ៥ ភូមិបឹងឈូក ខណ្ឌឫស្សីកែវ។

លោក ហ៊ាង ថារ៉េត អធិការខណ្ឌឫស្សីកែវ បានឱ្យដឹងថា កម្លាំងបានឃាត់ខ្លួនជនសង្ស័យ២នាក់ ដកហូតសម្ភារមាន ធុងបាស់១។រីឯសម្ភារបាត់បង់៖ ម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីមផ្លាកលេខភ្នំពេញ​1JI-4728-ទូរសព្ទ២គ្រឿង-អាគុយ១។ពេលលួចបានហើយជនសង្ស័យយកម៉ូតូនិងសម្ភារខាងលើ ទៅលក់បានលុយចំនួន៥០០ដុល្លារចែកគ្នាស្មើ។ចំពោះធុងបាស់ ឈ្មោះ ជា ភារុណ បានយកទៅប្រើប្រាស់នៅផ្ទះ៕