សន្ដិសុខសង្គម

នគរបាលឃាត់ជនសង្ស័យម្នាក់ជាមួយគ្រឿងញៀនមួយចំនួន

កំពង់ស្ពឺ៖កម្លាំងនគរបាលបានឃាត់ជនសង្ស័យម្នាក់ ជាមួយគ្រឿងញៀនមួយចំនួននៅភូមិត្រពាំងឱប ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី៥ ខែមិថុនាឆ្នាំ២០២៣។

មន្ត្រីនគរបាលស្រុកភ្នំស្រួចបានឱ្យដឹងនៅព្រឹកថ្ងៃទី៦ ខែមិថុនានេះថា ក្រោយពីប្រជាពលរដ្ឋ បានរាយការណ៍ថា មានករណីប្រព្រឹត្តបទល្មើសគ្រឿងញៀនរួចមក កម្លាំងនគរបាលស្រុកបានចុះបង្ក្រាបភ្លាមៗ។ក្នុងនោះសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ វង់ សុខវៃ អាយុ ៣០ឆ្នាំ នៅភូមិត្រពាំងឱប ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

ក្រោយពីឃាត់ខ្លួននិងត្រួតពិនិត្យកម្លាំងបានរកឃើញម្សៅក្រាមសថ្លា ច្រកក្នុងស្បោងប្លាស្ទីកចំនួន១៣ កញ្ចប់សង្ស័យជាគ្រឿងញៀន-ទូរសព្ឌ១គ្រឿងនិងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។បន្ទាប់មកក៏បាននាំជនសង្ស័យទៅសាកសួរនៅអធិការដ្ឋាននគរបាលស្រុកនិងកសាងសំណុំរឿងបញ្ជូនបន្តតាមនីតិវិធី៕