សន្ដិសុខសង្គម

ដាក់គុកចិនម្នាក់រឿងគ្រឿងញៀនជិត៤០គីឡូនិងសារធាតុផ្សំជិត២០០គីឡូ

ដោយ៖វិចិត្រ

ភំ្នពេញ៖កម្លាំងប្រឆាំងគ្រឿងញៀនក១០ បាន​បញ្ជូនឧក្រិដ្ឋជនម្នាក់ពាក់ព័ន្ធគ្រឿងញៀនជិត៤០គីឡូ និងសារធាតុផ្សំជិត២០០គីឡូ ទៅតុលាការភ្នំពេញត្រូវឃុំខ្លួននៅថ្ងៃទី៦ ខែមិថុនានេះ។

មន្ត្រី​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​បានឱ្យដឹង​ថា កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ កម្លាំងជំនាញ ក១០មន្ទីរប្រឆាំងគ្រឿងញៀនបានបើកការស្រាវជ្រាវ ឈានដល់បង្ក្រាបបទល្មើសនៅ២គោលដៅ​ផ្សេងគ្នា។ក្នុងនោះបានចាប់ជនសង្ស័យម្នាក់ឈ្មោះ អ៊ូ សាំងយ៉ុង ជនជាតិចិន​ជាមួយគ្រឿងញៀនជិត៤០គីឡូក្រាម និងសារធាតុផ្សំមិនច្បាស់ជិត២០០គីឡូក្រាម។

គោលដៅទី១-តាមផ្លូវR១២ក្នុងបុរីប៉េងហួត ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ ចាប់បានវត្ថុតាងកេតាមីន៩៨២ក្រាម។គោលដៅទី២-ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ចាប់បានវត្ថុតាង MDMA ៣១.៤៤៩,៨០ក្រាម-សារធាតុផ្សំ១៦៦.៥៨៥ក្រាមនិងឧបករណ៍សម្រាប់កែច្នៃ វេចខ្ចប់មួយចំនួន។

គ្រឿងញៀនបង្ក្រាបបាននៅ២គោលដៅសរុបទម្ងន់៣៧គីឡូ៣៨០,២៨ក្រាម-សារធាតុផ្សំមិនច្បាស់ទម្ងន់១៦៦គីឡូក៥៨៥ក្រាម។បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង ត្រូវបានកម្លាំងជំនាញ ក១០ សាងសំណុំរឿងបញ្ជូនទៅតុលាការឃុំខ្លួនបណ្តោះអាសន្ន៕