សន្ដិសុខសង្គម

ព័ទ្ធទីតាំងលេងល្បែងជល់មាន់ចាប់បានតែម៉ូតូជិត២០គ្រឿង អ្នកប្រព្រឹត្តរត់អស់

ដោយ៖សុខុម

មណ្ឌលគិរី៖កម្លាំងនគរបាលអន្តរាគមន៍ខេត្ត ជាមួយនគរបាលស្រុកអូររាំង និងនគរបាលប៉ុស្តិ៍ សែនមនោរម្យ បានបង្ក្រាបល្បែងស៊ីសងប្រភេទមាន់ជល់។ទីតាំងបទល្មើសនោះនៅម្តុំវាលស្មៅ​ក្រោយក្រុមពូទ្រង ក្នុងភូមិពូហ្យាម ស្រុកអូររាំង ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី៤ ខែមិថុនា។

សមត្ថកិច្ចបានឱ្យដឹងថា ក្នុងប្រតិបត្តិការបង្រ្កាបនោះចាប់បានវត្ថុតាងមានដូចជា៖ ម៉ូតូចម្រុះម៉ាកចំនួន១៨គ្រឿង-មាន់ជល់ងាប់១ក្បាល-ជញ្ជីងថ្លឹងមាន់១-ស្កុតរំជើងមួយចំនួន។ចំណែកក្រុមញៀនល្បែងជល់មាន់ទាំងនោះបានរត់គេចខ្លួនបាត់អស់។ចំពោះវត្ថុតាងខាងលើកម្លាំងជំនាញព្រហ្មទណ្ឌខេត្ត បានដឹកជញ្ជូនយកទៅរក្សាទុកនៅអធិការដ្ឋាន​នគរបាលស្រុកអូររាំង ដើម្បីបន្តនីតិវិធី៕