សន្ដិសុខសង្គម

ប្រកាសស្វែងរកសាច់ញាតិជនរងគ្រោះជួបគ្រោះថ្នាក់ចរាចរ

ដោយ៖សុខុម

រតនគិរី៖មន្ទីរពេទ្យបង្អែកខេត្តរតនគិរី កំពុងប្រកាសស្វែងរកសាច់ញាតិជនរងគ្រោះ​ដែលជាបុរសម្នាក់​បានជួបគ្រោះថ្នាក់ចរាចរ ក្រោយពីនគរបាលដឹកតាមរថយន្តសង្គ្រោះនៃនគរបាលខេត្តរតនគិរី កាលពីម៉ោងប្រហែល២រសៀលថ្ងៃទី ៥ ខែមិថុនា ឆ្នាំ២០២៣។

តាមប្រភពពីមន្ទីរពេទ្យខេត្តរតនគិរីបានឱ្យដឹងថា បុរសម្នាក់ដែលនគរបាលដឹកមកសង្គ្រោះ​នៅមន្ទីរពេទ្យខេត្ត គេនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ។ករណីគ្រោះថ្នាក់ខាងលើនេះ បានកើតឡើងនៅទីតាំងមុខផ្សារតាយសេងភ្នំស្វាយ រវាងម៉ូតូ និង ម៉ូតូ ហើយជនរងគ្រោះរងរបួសធ្ងន់៕