សន្ដិសុខសង្គម

បុរសម្នាក់តខ្សែភ្លើងបូមទឹកប៉ះចរន្តអគ្គិសនីបណ្តាលឱ្យឆក់ស្លាប់ភ្លាម

ដោយ៖វិចិត្រ

បាត់ដំបង៖បុរសម្នាក់បានតខ្សែភ្លើងបូមទឹក ទំនងមិនប្រយ័ត្នក៏ប៉ះចំចរន្តអគ្គិសនី បណ្តាលឱ្យឆក់ស្លាប់ភ្លាមៗនៅភូមិអូរកំបុត ឃុំព្រែកខ្ពប ស្រុកឯកភ្នំ ខេត្តបាត់ដំបង កាលពីថ្ងៃទី៤ ខែមិថុនា។

​លោកវរសេនីយ៍ឯក ឡុង យោធាវីរៈ​ អធិការនគរបាលស្រុកឯកភ្នំបានឱ្យ​ដឹង​ថា​ ក្រោយ​កើត​ហេតុ​ភ្លាមៗ​កម្លាំងជំនាញបានចុះទៅពិនិត្យលើដងខ្លួនបុរសដែលស្លាប់ឈ្មោះ ពេជ្រ​ ចំរើន​ អាយុ​ ៣៥ឆ្នាំ នៅភូមិអូរកំបុត ឃុំព្រែកខ្ពប ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

លោកអធិការ​បានបន្តថា​​ មុនកើតហេតុជនរងគ្រោះបានតខ្សែភ្លើងបូមទឹក​មិនបានដកឌុយចេញពីព្រីភ្លើង ទើបបណ្តាលឱ្យប៉ះចរន្តភ្លើងឆក់ស្លាប់ភ្លាមតែម្តង។បន្ទាប់មកសមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយសារឆ្លងចរន្តអគ្គិសនីពិតជាប្រាកដមែន។​បច្ចុប្បន្នសពត្រូវក្រុមគ្រួសារយកទៅធ្វើបុណ្យ៕