សន្ដិសុខសង្គម

បញ្ជូនជនសង្ស័យ២នាក់ទៅតុលាការករណីរក្សាទុកជួញដូរគ្រឿងញៀន

ដោយ៖វិចិត្រ

សៀមរាប៖កម្លាំងនគរបាលប្រឆាំងគ្រឿងញៀនខេត្ត បានបង្រ្កាបករណីរក្សាទុក សមគំនិតជួញដូរនិងប្រើប្រាស់នូវសារធាតុញៀន ដោយចាប់ជនសង្ស័យ២នាក់នៅភូមិតាភុល ក្រុង/ខេត្តសៀមរាប ហើយបានបញ្ជូនទៅតុលាការ កាលពីរសៀល​ថ្ងៃទី៤ ខែមិថុនា។

​មន្រ្តីនគរបាលខេត្តបានឱ្យដឹងថា ជនសង្ស័យទាំង២នាក់ឈ្មោះ ប៊ិន សុទី អាយុ២៦ឆ្នាំ នៅភូមិប្រឡាយ ក្រុងសៀមរាប ខេត្តសៀមរាប ។ឈ្មោះ គា សុវណ្ណរិទ្ធ  អាយុ១៨ឆ្នាំ នៅភូមិពោធិ៍បន្ទាយជ័យ ក្រុងសៀមរាប ខេត្តសៀមរាប។២នាក់នេះមានសារធាតុញៀននៅក្នុងខ្លួន។

ពេលឃាត់ខ្លួនសមត្ថកិច្ចដកហូតវត្ថុតាង៖ ម្សៅកេតាមីន១៨កញ្ចប់-ម្សៅហ្មត់១០កញ្ចប់-ម្សៅអ៊ិចស្រ្តាស៊ីល១កញ្ចប់-សៀវភៅកំណត់ត្រាទិញលក់គ្រឿងញៀន១ក្បាល-ទូរសព្ទ៣គ្រឿង-ជញ្ជីងថ្លឹងគ្រឿងញៀន១គ្រឿង និងសម្ភារវេចមួយចំនួន។ជនសង្ស័យនិងវត្ថុតាង ត្រូវបានផ្នែកជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្តសៀមរាប ដើម្បី​ចាត់​ការ​តាម​ច្បាប់៕