សន្ដិសុខសង្គម

ចាប់អ្នកញៀនល្បែងជល់មាន់ជិត២០នាក់ដកហូតវត្ថុតាងបានជាច្រើន

ដោយ៖សុខុម

បាត់ដំបង ៖ កាលពីរសៀលថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣ នៅភូមិវត្តគរ ស្ថិតក្នុងសង្កាត់វត្តគរ  កម្លាំងការិយាល័យជំនាញបានចុះទៅព័ទ្ធចាប់ខ្លួនអ្នកលេងល្បែងជល់មាន់ចំនួន១៩នាក់ហើយជាច្រើននាក់ទៀតបានរត់ប្រាសអាយូស។

សមត្ថកិច្ចបញ្ជាក់ថា ការឃាត់ខ្លួនក្រុមលេងល្បែងស៊ីសងដោយពឹងលើកម្លាំងសត្វមាន់​ចំនួន១៩នាក់នេះ សមត្ថកិច្ចក៏បានរឹបអូសនូវវត្ថុតាងយ៉ាងច្រើនផងដែរ។ក្នុងនោះមានមាន់ជល់ចំនួន៤ក្បាល, ម៉ូតូអ្នកលេងចំនួន១៦គ្រឿង, បន្ទះកៅស៊ូសម្រាប់រៀបចំធ្វើសង្វៀនជល់មាន់ចំនួន០៦ដុំ, ជញ្ជីងថ្លឹងផ្គូផ្គងមាន់០១ រួមនឹងសម្ភារពាក់ព័ន្ធជាច្រើនទៀត។

អ្នកជល់មាន់ចំនួន១៩នាក់ ដែលត្រូវកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ឃាត់ខ្លួននៅពេលនេះ មន្ត្រីជំនាញកំពុងតែសួរនាំ ហើយក្រោយបញ្ចប់នីតិវិធី នឹងបញ្ជូនពួកគេទៅកាន់សាលាដំបូងខេត្ត​បាត់ដំបង ដើម្បីចាត់ការទៅតាមច្បាប់៕