សន្ដិសុខសង្គម

ដុតកម្ទេចចោលផលិតផលដើមកំណើតពីសត្វទម្ងន់ជាង៤តោន

ដោយ៖វិចិត្រ

បន្ទាយមានជ័យ៖កម្លាំងចម្រុះបានដុតកម្ទេចចោលផលិតផលដើមកំណើតពីសត្វមានទម្ងន់ជាង៤តោន និងផលិតផលខូចគុណភាពដែលបង្កផលប៉ះពាល់សុខភាពមនុស្សទូទៅ។

មន្ត្រីសមត្ថកិច្ចបានឱ្យដឹងថា កាលពីរសៀលថ្ងៃទី២ ខែមិថុនា ផ្នែកជំនាញបាននាំផលិតផលចម្រុះខូចគុណភាព​និងផលិតផលដើមកំណើតពីសត្វទម្ងន់ជាង៤តោនយកទៅដុតកម្ទេចចោល។ផលិតផលទាំងនេះបង្ក្រាបបានពីច្រកព្រំដែន តំបន់បឹងត្រកួននាពេលកន្លងមក។

ក្នុងការដុតកម្ទេចចោលនោះមានផលិតផលចម្រុះទម្ងន់សរុប៤.៤៤១គីឡូក្រាមដូចជា៖ ពោះតាន់ជ្រូក១១កេសទម្ងន់៤៤០គីឡូក្រាម-ជើងទា២១កេសទម្ងន់៥២៥គីឡូក្រាម-ប្រហិតសាច់មាន់ ២៣កេសទន្ងន់២៧៦គីឡូក្រាម-ខ្យងប៉ារ៉ា៤០កេសទម្ងន់២០០គីឡូក្រាម-សាច់មឹក១០០កេសទម្ងន់១.០០០គីឡូក្រាមនិងត្រីសាបាក់២០០កេសទម្ងន់២.០០០គីឡូក្រាម។

ដុតកម្ទេចចោលមានខាងការការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ សាខាខេត្តបន្ទាយមានជ័យ។ខាងផលិតកម្មនិងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្ត មន្ត្រីនគរបាលព្រមទាំងមន្ត្រីជំនាញពាកព័ន្ធមួយចំនួន។

សមត្ថកិច្ចចម្រុះបានជីករណ្តៅដ៏ធំមានជម្រៅជ្រៅតាមវិធានការបសុពេទ្យនិងកាយដីកប់វិញ នៅម្តុំដីស្រែមួយកន្លែង ស្ថិតក្នុងភូមិសូរិយាថ្មី ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ៕