សេដ្ឋកិច្ច

រថយន្ត Ford លក់ដាច់ខ្លាំងនៅអាម៉េរិកកើនឡើង ១០.៧% នៅក្នុងខែឧសភា

ដោយ៖តុលា

ក្រុមហ៊ុនរថយន្ត Ford របស់អាម៉េរិក បានប្រកាសថា ការលក់របស់ខ្លួនបានកើនឡើងខ្លាំង ជាង ១០ភាគរយនៅក្នុងខែឧសភា ភាគច្រើនប្រភេទរថយន្តដឹកទំនិញដែលហៅថា (Truck, ត្រាក់)។

ក្រុមហ៊ុន Ford Motor Company បានប្រកាសនៅថ្ងៃសុក្រថា ខ្លួនបានលក់រថយន្តចំនួន ១៧០,៩៣៣ នៅសហរដ្ឋអាម៉េរិកក្នុងខែឧសភា ដែលជាការកើនឡើង ១០.៧ ភាគរយពីចំនួន ចាស់១៥៤,៤៦១ ដែលបានលក់ក្នុងខែឧសភា ឆ្នាំ ២០២២ ។ ការលក់រថយន្តម៉ាស៊ីនចំហេះខាងក្នុងបានកើនឡើង ១១.១ ភាគរយនៅក្នុងខែឧសភា ការលក់រថយន្តកូនកាត់បានកើនឡើង ២០.៥ ភាគរយ ខណៈដែលការលក់រថយន្តអគ្គិសនីបានធ្លាក់ចុះ ១៣ ភាគរយ។ ចំពោះខួបមួយឆ្នាំៗ

ការលក់រថយន្តរបស់ក្រុមហ៊ុនផលិតរថយន្តដែលមានមូលដ្ឋាននៅទីក្រុង Dearborn រដ្ឋ Michigan នៅសហរដ្ឋអាម៉េរិកបានកើនឡើង ៨.៨ ភាគរយ។ការលក់ឡានដឹកទំនិញរបស់ក្រុមហ៊ុនផលិតរថយន្តអាម៉េរិកបានកើនឡើង ៣១.៦ ភាគរយដល់ជាង ៩៨០០០ គ្រឿងក្នុងខែឧសភា។ ស៊េរី F-Series បានប្រកាសពីការកើនឡើងការលក់ ៤២.៧ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ហើយការលក់ F-150 បានកើនឡើងជិត ៥០ ភាគរយ។ ការលក់រថយន្តអគ្គិសនី F-150 Lightning មានចំនួនសរុប ១៧០៧ សម្រាប់ខែឧសភា៕

ប្រភព៖ XINHUA.NET