សន្ដិសុខសង្គម

រថយន្ដទំនើបបើកបុកផាស្អេបដឹកភ្ញៀវបណ្តាលឱ្យរងរបួសធ្ងន់២នាក់

ដោយ៖វិចិត្រ

ភ្នំពេញ​៖បុរសម្នាក់បើករថយន្ដទំនើបម៉ាក KN Picanto យ៉ាងលឿនទៅបុកផាស្អេបកំពុងដឹកភ្ញៀវពេញទំហឹង បណ្ដាលឱ្យរងរបួសធ្ងន់២នាក់ត្រូវបានដឹកទៅមន្ទីរពេទ្យភ្លាមៗ។ហេតុការណ៍នេះបានកើតឡើងនៅផ្លូវ១៤២ កែង៣១០ សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង កាលពីរំលងអធ្រាត្រចូលថ្ងៃទី២ ខែមិថុនា។

ប្រជាពលរដ្ឋបានឱ្យដឹងថា មុនកើតហេតុ គេឃើញរថយន្ដម៉ាក KN Picanto ផ្លាកលេខ ភ្នំពេញ 2BM-7112 បើកតាមផ្លូវ ១៤២ ពីត្បូងទៅជើង​។មកដល់ត្រង់ផ្លូវបែកជាបួន ក៏ជ្រុលបុកផាស្អេបផ្លាកលេខភ្នំពេញ1HZ-8947 កំពុងដឹកភ្ញៀវ បណ្ដាលមនុស្សរងរបួសធ្ងន់២នាក់។

ក្រោយកើតហេតុ កម្លាំងនគរបាលចរាចរណ៍បានមកវាស់វែងយករថយន្តនិងផាស្អេប ទៅទុក បណ្តោះអាសន្ន​រង់ចាំដោះស្រាយពេលក្រោយ៕