សន្ដិសុខសង្គម

កំពុងបន្តនីតិវិធីករណីបង្ក្រាបរថយន្តដឹកឈើផ្ទះចាស់បន្លំឈើថ្មីរាប់ម៉ែត្រគុប

ដោយ៖វិចិត្រ

ក្រចេះ៖រថយន្តធំប្រភេទវ៉េអងបានដឹកឈើគ្រឿងផ្ទះចាស់ៗ ហើយបានបន្លំបង្កប់ឈើអារថ្មីរាប់ម៉ែត្រគុប ត្រូវកម្លាំងសង្កាត់រដ្ឋបាលព្រៃឈើអូរគ្រៀង-មន្រ្តីបរិស្ថានដែនជម្រកសត្វព្រៃសំបូរ សហការចាប់បានកំពុងបន្តនីតិវិធី។

លោក កែវ ចំណាន នាយសង្កាត់រដ្ឋបាលព្រៃឈើអូរគ្រៀងបានឱ្យដឹងនៅព្រឹកថ្ងៃទី២ ខែមិថុនានេះថា រថយន្ដលួចបន្លំដឹកឈើថ្មីខុសច្បាប់ម៉ាកDEAWOO ប្រភេទវ៉េអង ផ្លាកលេខត្បូងឃ្មុំ 3A-0936 ត្រូវកម្លាំងសហការបង្រ្កាបបានកាលពីល្ងាចថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣។

ក្នុងរថយន្ដខាងលើសមត្ថកិច្ចរកឃើញឈើអារថ្មីប្រភេទលេខ១ និងលេខ២ចំនួន១៥០សន្លឹកប្រមាណ៥ម៉ែត្រគុប​បង្កប់ក្រោមឈើគ្រឿងផ្ទះចាស់ៗ។បច្ចុប្បន្នរថយន្ដនិងឈើកំពុងរក្សាទុក នៅសង្កាត់រដ្ឋបាលព្រៃឈើអូរគ្រៀងដើម្បីអនុវត្ត​តាមច្បាប់ស្ដីពីព្រៃឈើ៕