សន្ដិសុខសង្គម

នាងក្រមុំម្នាក់ខឹងឪពុកបង្ខំឱ្យទៅធ្វើការនៅប្រទេសថៃចងកបញ្ចប់ជីវិត

ដោយ: ព្រះអង្គខ្មៅ

បាត់ដំបង៖នាងក្រមុំម្នាក់ដោយសារតូចចិត្តជាមួយឳពុកបង្ខំឲ្យចេញទៅធ្វើការនៅប្រទេសថៃ ក៏បានគិតខ្លីសម្រេចចិត្តចងកសម្លាប់ខ្លួននៅលើផ្ទះ។

ប្រភពនៅទីតាំងកើតហេតុបានប្រាប់ឲ្យដឹងថា នាងក្រមុំម្នាក់គិតខ្លីបានសម្រេចធ្វើអត្តឃាតដោយចងកស្លាប់នេះ បានបង្កការភ្ញាក់ផ្អើលកាលពីថ្ងៃទី២៨ ខែឧសភា នៅភូមិកូនខ្លុង ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង។ក្រមុំធ្វើអត្តឃាតឈ្មោះហ៊ិន ស្រីល័ក្ខ អាយុ ១៨ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុខាងលើ។

តាមការបញ្ជាក់ពីឈ្មោះចង ជាង អាយុ ៦០ឆ្នាំ ត្រូវជាឪពុកបានលើកឡើងថា មុនពេលកើតហេតុ ខ្លួនបានបង្ខំកូនឱ្យនាងទៅធ្វើការងារនៅប្រទេសថៃ ដើម្បីជួយទ្រទ្រង់ជីវភាពប្រចាំថ្ងៃដែលកំពុងលំបាក។ភ្លាមនោះកូនស្រីបានបញ្ចេញអាកប្បកិរិយាហាក់មិនសប្បាយចិត្តឡើយ ។

លុះក្រោយមកកូនស្រីបានទៅលើផ្ទះយកខ្សែក្រវាត់ចងភ្ជាប់ទៅនឹងចង្រឹងបង្អួចផ្ទះបញ្ចប់ជីវិតខ្លួនឯងតែម្តង ទម្រាំលោកឡើងទៅលើផ្ទះក៏បានប្រទះឃើញកូនស្រីស្លាប់បាត់ទៅហើយ៕