សន្ដិសុខសង្គម

ត្រៀមបញ្ជូនជនសង្ស័យករណីប្រើដុំថ្មគប់រថយន្តគេឱ្យខូចខាតទៅតុលាការ

បាត់ដំបង៖កម្លាំងកងរាជអាវុធហត្ថបានឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីប្រើដុំថ្មគប់រថយន្តអ្នកដំណើរឱ្យរងការខូចខាត ហើយត្រៀមបញ្ជូនទៅតុលាការដើម្បីចាត់ការតាមច្បាប់។

មន្ត្រីអាវុធហត្ថបានឱ្យដឹងថា កាលពីថ្ងៃទី២៦ ខែឧសភា នៅមុខសណ្ឋាគារស្ព្រីងផាក ស្ថិតក្នុងភូមិរំចេក៤ សង្កាត់រតនៈ ក្រុង/ខេត្តបាត់ដំបង  ។សមត្ថកិច្ចក្រុងបាត់ដំបង បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ឡាយ សំណាង អាយុ៤០ឆ្នាំ នៅភូមិសង្កាត់ខាងលើ តាមបណ្តឹងពីជនរងគ្រោះឈ្មោះ ជួន សារុន អាយុ៧០ឆ្នាំ ជាអ្នកលក់ដូរនៅភូមិរំចេក៤ សង្កាត់រតនៈ ក្រុង/ខេត្តបាត់ដំបង ។

ជនសង្ស័យបានធ្វើសកម្មភាពយកដុំថ្មគប់ទៅលើរថយន្តម៉ាក LEXUS RX-300 ពណ៌ខ្មៅ ផ្លាកលេខភ្នំពេញ2H-9654 បណ្តាលឱ្យបែកស្តុបឆ្វេងផ្នែកខាងក្រោយ។ត្ថុតាងដកហូត៖ដុំថ្ម២ដុំ។បច្ចុប្បន្នជនសង្ស័យជាមួយវត្ថុតាង ផ្នែកជំនាញបានកសាងសំណុំរឿងត្រៀមបញ្ជូនទៅតុលាការ៕