កីឡា

Man UtdបានកៅអីលេងChampionsLeagueក្រោយឈ្នះChelsea៤-១

ដោយ៖រតនា

Casemiroពិតជាអស្ចារ្យ បានរកគ្រាប់បាល់នាំមុខឲ្យក្រុមម្ចាស់ផ្ទះ ហើយបន្ទាប់មកAnthony Martial បានស៊ុតបាល់បញ្ចូលទីរបស់ Jadon Sanchoហុចឲ្យ ពីចំងាយ ដើម្បីបង្កើនចំនួនដល់ទៅ២គ្រាប់ក្នុងរយៈពេលយ៉ាងលឿន។

ក្រោយមកBruno Fernandes បន្ថែមបានគ្រាប់ទី 3 ឲ្យទៅ Man Utd តាមរយៈបាល់ប៉េណាល់ទី បន្ទាប់ពីត្រូវ Wesley Fofana បង្កកំហុសដោយទាត់ជើងធ្វើឲ្យដួលនៅមុខទី។

បន្ទាប់មកកំហុសមួយទៀតរបស់ Fofana បានធ្វើឱ្យ Marcus Rashfordអូសបាល់ទៅបណ្តើរទៅញាក់មុខទីហើយ រកបានគ្រាប់ទី 4 មុនពេល Joao Felix រកបានមួយគ្រាប់សម្រាប់ក្រុមភ្ញៀវតោខៀវ ដែលបានរងបរាជ័យជាលើកទី 8 របស់ពួកគេក្នុង 10 ប្រកួតក្រោមការដឹកនាំរបស់ Frank Lampard និងជាលើកទី 16 របស់ពួកគេនៅក្នុងយុទ្ធនាការអស់សង្ឃឹមមួយ។

គេមើលឃើញថា លទ្ធផលដ៏អស្ចារ្យនេះមានន័យថា ក្រុមបិសាចក្រហមUnited បានផ្ទេរគូប្រជែងស្លាប់រស់ចាស់របស់ខ្លួនគឺLiverpool ឲ្យទៅលេងនៅ Europa League នៅរដូវកាលក្រោយ។

សម្រាប់ Chelsea រដូវកាលសោកសៅរបស់ពួកគេ ដែលជារដូវកាលដ៏អាក្រក់បំផុតរបស់ពួកគេក្នុងរយៈពេលជិត 2 ទស្សវត្សន៍ មិនអាចបញ្ចប់បានលឿនគ្រប់គ្រាន់ទេ បើទោះបីជាអ្នកគាំទ្ររបស់ពួកគេយ៉ាងហោចណាស់បានរក្សាភាពកំប្លុកកំប្លែងរបស់ពួកគេនៅពេលដែលពួកគេបានច្រៀងថា “យើងបានស៊ុតបញ្ចូលទី” ខណៈដែលពួកគេបានអបអរសាទរការខិតខំប្រឹងប្រែងរបស់ Felix៕