ព័ត៌មានជាតិ

ចាប់ពីថ្ងៃទី២៥-២៨​ឧសភា ​តំបន់ខ្លះក្នុងក្រុងភ្នំពេញ​មានការរអាក់រអួលចរន្ត​អគ្គិសនី​

ភ្នំពេញ៖អគ្គិសនីកម្ពុជា​បានចេញសេចក្តីជូនដំណឹងស្តីពីការងារជួសជុល ផ្លាស់ប្តូរដំឡើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនីនៃអគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ ចាប់ពីថ្ងៃទី២៥ដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣ នៅតំបន់មួយចំនួនតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។

សេចក្តីជូនដំណឹងបានបន្តថា​ ទោះជាខិតខំថែរក្សាមិនឱ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ខាងលើអាចនឹងមានការរអាក់រអួលខ្លះៗចៀសមិនផុតដែលយើងខ្ញុំស្នើសុំអភ័យទោសទុកជាមុន។ អាស្រ័យហេតុនេះ សូមសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកលោកស្រី មេត្តាជ្រាបជាព័ត៌មាន និងសូមអធ្យាស្រ័យចំពោះការដាច់ចរន្តអគ្គិសនីនេះដោយអនុគ្រោះ។

សូមអានព័ត៌មានលម្អិតនៅក្នុង​សេចក្តីជូនដំណឹងរបស់​អគ្គិសនី​កម្ពុជាខាងក្រោម​​៖