សន្ដិសុខសង្គម

ស្នងការនគរបាលខេត្តរតនគិរីប្រើធម៌ក្តៅបញ្ឃរជើងរអធិការរងម្នាក់កាងល្បែង

ដោយ៖សុខុម

រតនគិរី៖ស្នងការនគរបាលខេត្តរនគិរី បានសម្រេចផ្អាក ការងារ បណ្តោះអាសន្នចំពោះ លោកវរសេនីយ៍ត្រី​អ៊ិត សឿង អត្តលេខ៥៧០០៩ពីអធិការរងស្រុកកូនមុំ ក្រោយប្រព្រឹត្តខុស ទៅនឹងវិន័យរបស់កងកម្លាំងនគរបាលជាតិ។

លោកឧត្តមសេនីយ៍ត្រីអ៊ុង សុភាព ស្នងការនគរបាលខេត្តរតនគិរីបានឱ្យCambodia flash news ដឹងនៅថ្ងៃទី២៣ឧសភាថា ករណីលោកអធិការរងស្រុកកូនមុំម្នាក់ យើងមានចំណាត់ការហើយ បន្ទាប់ពីមានរឿងកើតឡើងលោកក៏បានរាយការណ៍ជូនថ្នាក់លើហើយដែរ។ លោកអធិការរងស្រុកម្នាក់នេះ ​ក៏ធ្លាប់ទទួលការព្រមានម្តងដែរ។ប៉ុន្តែគាត់នៅតែប្រព្រឹត្តកំហុសទីបំផុតក៏សម្រេចផ្អាកការងារគាត់តែម្តង។

សូមបញ្ជាក់ថាស្នងការរដ្ឋាននគរបាលខេត្តរតនគិរីបានចេញលិខិតបង្គាប់ការផ្អាកការងារបណ្តោះអាសន្នទៅលើលោកវរសេនីយ៍អ៊ិតសឿងជាផ្លូវការកាលពីថ្ងៃទី១៩ខែឧសភាឆ្នាំ២០២៣។ការព្យួរការងារលោកអធិការរងស្រុកកូនមុំរូបនេះគឺបន្ទាប់ពីមានទាស់សម្តីគ្នាជាមួយកងកម្លាំងដូចគ្នា ក្នុងពេលចុះបង្រ្កាបបទល្មើសល្បែង ជល់មាន់មួយកន្លែង ក្នុងភូមិ​សាស្រ្តស្រុកកូនមុំកាលកន្លងមក។ អធិការរងស្រុកម្នាក់ដែលត្រូវគេដក មានជាប់ពាក់ព័ន្ធកន្លែង បើកល្បែងស៊ីសងខុសច្បាប់។

លោកវរសេនីយ៍ត្រី អ៊ិត សឿងអតីតអធិការរងស្រុកកូនមុំបាននិយាយក្នុងវីដេអូខ្លីមួយថាការលេងល្បែងជល់មាន់តិតតួចគឹកែអផ្សុកមិនមែនលេងទ្រង់ទ្រាយធំដូចកន្លែងផ្សេងទៀតនោះទេ៕