សន្ដិសុខសង្គម

អ្នកបើករថយន្តក្រុងក្នុងគ្រោះថ្នាក់ចរាចរណ៍ស្លាប់ម្នាក់,របួស១៣នាក់កំពុងគេចខ្លួន

ដោយ៖ គង់ហេង

កំពង់ចាម៖ រថយន្តទេសចរណ៍១២ កៅអីមួយគ្រឿង បុកជាមួយរថយន្តក្រុងបានបណ្តាលឱ្យអ្នកដំណើរជិះក្នុងរថយន្តសរុបចំនួន ១៤ នាក់បានស្លាប់ម្នាក់ និងរងរបួស១៣នាក់ នៅលើកំណាត់ផ្លូវជាតិលេខ ៦ ខាងមុខវត្តបាធាយ ស្ថិតក្នុងភូមិបាធាយ ឃុំបាធាយ ស្រុកបាធាយ កាលពីវេលាថ្ងៃត្រង់ថ្ងៃទី ២២ ឧសភានេះ។

ប្រភពព័ត៌មានពីសមត្ថកិច្ចស្រុកបាធាយបានប្រាប់ឱ្យដឹងថា ជនរងទាំងអ្នកស្លាប់ និងរបួស ជាអ្នករួមដំណើរតាមរថយន្តពាក់ស្លាកលេខភ្នំពេញ 2O-2442 ម៉ាកសាំងយ៉ុង ពណ៌ទឹកប្រាប់ ប្រភេទទេសចរណ៍ ១២ កៅអីទាំងអស់។ ក្នុងនោះបុរសម្នាក់បានស្លាប់, អ្នករបួសចំនួន ១៣ នាក់ ស្រីចំនួន បួន នាក់ របួសធ្ងន់ចំនួន ប្រាំពីរ នាក់ ស្រីចំនួន ពីរ នាក់ និងស្រាលចំនួន ប្រាំមួយ នាក់ ស្រីចំនួន ពីរ នាក់។ ចំណែកខាងរថយន្តក្រុងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌លឿង ពាក់ស្លាកលេខភ្នំពេញ 3D-3268 អ្នកបើកបរគេចខ្លួន៕