Cambodia Flash News
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • អន្តរជាតិ
  • សន្តិសុខសង្គម
  • សេដ្ឋកិច្ច
  • កីឡា
  • កម្សាន្ត
  • សុខភាព
  • ចំណេះដឹង
  • បច្ចេកវិទ្យា
  • ហោរាសាស្រ្ត
បទវិភាគ
YouTube
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • អន្តរជាតិ
  • សន្តិសុខសង្គម
  • សេដ្ឋកិច្ច
  • កីឡា
  • កម្សាន្ត
  • សុខភាព
  • ចំណេះដឹង
  • បច្ចេកវិទ្យា
  • ហោរាសាស្រ្ត
No Result
View All Result
Cambodia Flash News
No Result
View All Result
Home បច្ចេកវិទ្យា

បញ្ជូនអវកាសយានិកអារ៉ាប៊ីសាអូឌីតជាលើកដំបូងទៅស្ថានីយអវកាសអន្តរជាតិ

M R by M R
May 23, 2023
in បច្ចេកវិទ្យា
0
បញ្ជូនអវកាសយានិកអារ៉ាប៊ីសាអូឌីតជាលើកដំបូងទៅស្ថានីយអវកាសអន្តរជាតិ
0
SHARES
19
VIEWS

ដោយ៖តុលា

ក្រុមហ៊ុនអវកាស SpaceX បានបញ្ជូនអវកាសយានិកជនជាតិអារ៉ាប៊ីសាអូឌីតស្រីម្នាក់ និងប្រុសម្នាក់ជាលើកដំបូងទៅកាន់ស្ថានីយអវកាសអន្តរជាតិ តាមជើងហោះហើរតម្លៃរាប់លានដុល្លារកាលពីថ្ងៃអាទិត្យ។

ក្រុមហ៊ុន SpaceX បានបើកដំណើរការសេវាកម្មហោះហើរទៅកាន់ទីអវកាសកាលពីថ្ងៃអាទិត្យ ដែលដឹកនាំដោយអវកាសយានិកណាសាចូលនិវត្តន៍អាម៉េរិក លើរ៉ុក្កែត SpaceX Falcon 9 បាញ់ចេញពីមជ្ឈមណ្ឌលអវកាស Kennedy នៅ Cape Canaveral ភាគខាងត្បូងសហរដ្ឋអាម៉េរិកនៅម៉ោង ៥ និង៣៧នាទីល្ងាចម៉ោងក្នុងស្រុកថ្ងៃអាទិត្យទី ២១ ខែឧសភា ឆ្នាំ២០២៣។

អ្នកធ្វើដំណើររួមមានជនជាតិអារ៉ាប៊ីសាអូឌីត ស្រ្តីនេះមានឈ្មោះថា Rayyanah Barnawi ជាអ្នកស្រាវជ្រាវជំងឺមហារីកសុដន់ មកពីប្រទេសអារ៉ាប៊ីសាអូឌីត ខណៈបុរសអារ៉ាប៊ីសាអូឌីតម្នាក់ទៀតគឺ Ali al-Qarni ដែលជាអ្នកបើកបរយន្តហោះចម្បាំងរបស់ជាតិ។

ពួកគេទាំងពីរ ត្រូវបានដឹកនាំដោយអវកាសយានិកចូលនិវត្តន៍អាម៉េរិក Peggy Whitson និងអ្នកជំនួញអាម៉េរិក John Shoffner។ ពួកគេគ្រោងនឹងធ្វើដំណើរទៅដល់កន្សោមស្ថានីយអវកាសអន្តរជាតិនៅប្រហែលជាព្រឹកថ្ងៃចន្ទនេះ និងត្រូវចំណាយពេលជាងមួយសប្តាហ៍នៃបេសកកម្មនៅទីនោះមុនពេលត្រលប់មកផែនដីវិញចុះតាមឆ្នេរសមុទ្រនៃរដ្ឋ Florida ភាគខាងត្បូងសហរដ្ឋអាម៉េរិក។

វាក៏ជាលើកដំបូងហើយនៃជនជាតិអារ៉ាប៊ីសាអូឌីតដែលបានជិះរ៉ុក្កែត ចាប់តាំងពីព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីតបានបើកយាន Discovery ក្នុងឆ្នាំ ១៩៨៥។ វាជាការហោះហើរឯកជនទីពីរហើយទៅកាន់ស្ថានីយអវកាសដែលរៀបចំដោយ Axiom Space ដែលមានមូលដ្ឋាននៅទីក្រុងហ៊ូស្តុន។ តាមប្រភព Axiom Space ដំណើរនេះ អវកាសយានិកក្នុងម្នាក់ត្រូវចំណាយប្រាក់ប្រមាណ ៥៥លានដុល្លារអាម៉េរិក៕

ប្រភព៖ REUTERS

Previous Post

សត្វទន្សោង២ហ្វូងបង្ហាញខ្លួនក្នុងព្រៃរបោះនិងតំបន់ចម្ការប៉ែកខាងកើតខេត្តបាត់ដំបង

Next Post

ទំនងងោកមួយភាំងបើករថយន្តបុកថ្មចែកផ្លូវ តៃកុងបាក់ជើងម្ខាង

M R

M R

Related Posts

Volkswagen នាំយករថយន្តក្រុងVW ត្រឡប់ទៅទីផ្សារអាមេរិកខាងជើងវិញ
បច្ចេកវិទ្យា

Volkswagen នាំយករថយន្តក្រុងVW ត្រឡប់ទៅទីផ្សារអាមេរិកខាងជើងវិញ

June 2, 2023
Nokia ដាក់បង្ហាញទូរសព្ទបត់ពណ៌ផ្កាឈូកថ្មី Nokia រំលឹកខួប២៥ឆ្នាំ
បច្ចេកវិទ្យា

Nokia ដាក់បង្ហាញទូរសព្ទបត់ពណ៌ផ្កាឈូកថ្មី Nokia រំលឹកខួប២៥ឆ្នាំ

May 30, 2023
Next Post
ទំនងងោកមួយភាំងបើករថយន្តបុកថ្មចែកផ្លូវ តៃកុងបាក់ជើងម្ខាង

ទំនងងោកមួយភាំងបើករថយន្តបុកថ្មចែកផ្លូវ តៃកុងបាក់ជើងម្ខាង

អត្ថបទពេញនិយម

ឆេះបំផ្លាញផ្ទះមួយខ្នង,រថយន្តនិងទ្រព្យសម្បត្តិខ្ទេចអស់គ្មានសល់

ឆេះបំផ្លាញផ្ទះមួយខ្នង,រថយន្តនិងទ្រព្យសម្បត្តិខ្ទេចអស់គ្មានសល់

June 2, 2023
បុរសម្នាក់វាយបំបែកថ្មធ្លាក់ញញួរចូលប្រឡាយទឹកស្អុយ ចុះយកស្រាប់តែបាត់ខ្លួន

បុរសម្នាក់វាយបំបែកថ្មធ្លាក់ញញួរចូលប្រឡាយទឹកស្អុយ ចុះយកស្រាប់តែបាត់ខ្លួន

June 2, 2023
នាងក្រមុំម្នាក់ខឹងឪពុកបង្ខំឱ្យទៅធ្វើការនៅប្រទេសថៃចងកបញ្ចប់ជីវិត

នាងក្រមុំម្នាក់ខឹងឪពុកបង្ខំឱ្យទៅធ្វើការនៅប្រទេសថៃចងកបញ្ចប់ជីវិត

May 29, 2023
សមត្ថកិច្ចចាប់បុរសម្នាក់យកលុយក្រុមហ៊ុនជិត៤០លានរៀលទៅលេងល្បែងចាញ់អស់

សមត្ថកិច្ចចាប់បុរសម្នាក់យកលុយក្រុមហ៊ុនជិត៤០លានរៀលទៅលេងល្បែងចាញ់អស់

May 31, 2023
យន្តហោះគ្មានមនុស្សបើកអាម៉េរិកប្រើAIច្រឡំសម្លាប់ប្រតិបត្តិករខ្លួនឯង

យន្តហោះគ្មានមនុស្សបើកអាម៉េរិកប្រើAIច្រឡំសម្លាប់ប្រតិបត្តិករខ្លួនឯង

June 2, 2023
ជនជាតិអាម៉េរិកម្នាក់ធ្លាក់ពីលើកប៉ាល់ទេសចរណ៍កំពុងបាត់ខ្លួននៅក្នុងសមុទ្រ

ជនជាតិអាម៉េរិកម្នាក់ធ្លាក់ពីលើកប៉ាល់ទេសចរណ៍កំពុងបាត់ខ្លួននៅក្នុងសមុទ្រ

June 1, 2023

អត្ថបទថ្មី

អាវុធហត្ថខេត្តព្រះសីហនុបំបែកសម្បុកក្រុមចោរលួចទ្រព្យសម្បត្តិមិនរើសមុខ

អាវុធហត្ថខេត្តព្រះសីហនុបំបែកសម្បុកក្រុមចោរលួចទ្រព្យសម្បត្តិមិនរើសមុខ

June 4, 2023
ក្រុមMan Cityអបអរការឈ្នះពាន FA Cupក្រោយបំបាក់ក្រុមបិសាចក្រហមMan United

ក្រុមMan Cityអបអរការឈ្នះពាន FA Cupក្រោយបំបាក់ក្រុមបិសាចក្រហមMan United

June 4, 2023
ក្រុមហ៊ុនថាមពលរុស្ស៊ី Gazprom នឹងកាត់បន្ថយការបញ្ជូនឧស្ម័នទៅអឺរ៉ុប

ក្រុមហ៊ុនថាមពលរុស្ស៊ី Gazprom នឹងកាត់បន្ថយការបញ្ជូនឧស្ម័នទៅអឺរ៉ុប

June 3, 2023
រថយន្ត Ford លក់ដាច់ខ្លាំងនៅអាម៉េរិកកើនឡើង ១០.៧% នៅក្នុងខែឧសភា

រថយន្ត Ford លក់ដាច់ខ្លាំងនៅអាម៉េរិកកើនឡើង ១០.៧% នៅក្នុងខែឧសភា

June 3, 2023
ដុតកម្ទេចចោលផលិតផលដើមកំណើតពីសត្វទម្ងន់ជាង៤តោន

ដុតកម្ទេចចោលផលិតផលដើមកំណើតពីសត្វទម្ងន់ជាង៤តោន

June 3, 2023
ស្ត្រីម្នាក់សង្ស័យផឹកថ្នាំបំពុលកណ្តុរសម្លាប់ខ្លួននៅកណ្តាលស្រែ

ស្ត្រីម្នាក់សង្ស័យផឹកថ្នាំបំពុលកណ្តុរសម្លាប់ខ្លួននៅកណ្តាលស្រែ

June 3, 2023

ទំនាក់ទំនង

បុរីអាកាសចរណ៍ ផ្ទះលេខC50,មហាវិថីសហព័ន្ធរុស្សី ភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ រាជធានី ភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
Tel: (855) 23 911 168
H/P: 096 972 8888/012 920 264
E-mail: info@cfnnews.com

អំពីយើង

Cambodia Flash News ជាអង្គភាពសារពត៍មាន ដែលទទួលបានអាជ្ញាប័ណ្ណដែលចេញដោយក្រសួងព័ត៍មានលេខ: ០៨៩ ព.ម.ប្រ.ក ។​​ Cambodia Flash News ជារបស់ក្រុមហ៊ុន យូ. អេស.អ.វី គ្រុប ឯ.ក ដែលមានការទទួលស្គាល់ជាក្រុមហ៊ុនស្របច្បាប់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ Cambodia Flash News​ ជាស្ថាប័នឯករាជ្យ យើងអនុវត្តភារកិច្ចប្រកបដោយវិជ្ជាជីវ: នឹង ទទួលខុសត្រូវខ្ពស់ ក្នុងនាមជាទូរទស្សន៍អនឡាញឈានមុខគេផ្នែកភាសាខ្មែរ នឹង ភាសាចិន។

ទីតាំង

ទាញយកកម្មវីធីទូរស័ព្ទដៃ

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • អន្តរជាតិ
  • សន្តិសុខសង្គម
  • សេដ្ឋកិច្ច
  • កីឡា
  • កម្សាន្ត
  • សុខភាព
  • ចំណេះដឹង
  • បច្ចេកវិទ្យា
  • ហោរាសាស្រ្ត

© 2021 Cambodia Flash News