កម្សាន្ដ

ឆ្មាអំបូJanus ដ៏ចំណាស់វាមានក្បាលមួយតែមុខពីរដ៏ចម្លែក

ដោយ៖សហការី

ឆ្មាJanus មានឈ្មោះហៅពីផ្សេងគ្នាគឹ Frank និង Louie តែបើទោះបីជាវាមានឈ្មោះដល់ទៅពីរក៏ដោយក៏វានៅតែជាឆ្មាមួយក្បាលដដែលតែប៉ុណ្ណោះ។

វាមានក្បាលមួយប៉ុន្តែមានមុខពីរដោយឡែកពីគ្នា ដែលមុខនីមួយៗមានច្រមុះ និងមាត់រៀងៗខ្លួន។

មាត់ទាំងពីររបស់វាបានភ្ជាប់ទៅនឹងបំពង់អាហារតែមួយ បើទោះបីជាវាមានមាត់ផ្សេងគ្នាក៏ដោយចំណែកមាត់ម្ខាងទៀតមិនមានធ្មេញថ្គាមក្រោមនោះទេ។

វាមានភ្នែកបី ប៉ុន្តែភ្នែកកណ្តាល “ចែករំលែកទាំងសងខាង” គឺជាភ្នែកខ្វាក់ដ៏ចម្លែក ហើយវាមិនព្រិចនោះទេ។

‘ឆ្មា Janus’ កម្រមានជីវិតរស់នៅលើសពីមួយថ្ងៃបន្ទាប់ពីពេលដែលវាបានកើតមកនោះណាស់តែ ឆ្មាចម្លែកFrank និង Louie អាចរស់នៅបានយូរគួរឱ្យកត់សម្គាល់។

វាបានកើតនៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ១៩៩៩ ហើយទទួលមរណកាលនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៤ ក្នុងអាយុ ១៥ឆ្នាំ ៨៧ថ្ងៃ។ ហើយបានធ្វើឱ្យវាក្លាយជាឆ្មា Janus ដែលរស់នៅបានយូរបំផុត មិនធ្លាប់មានពីមុនមក៕