កីឡា

Rafael Nadal ដកខ្លួនចេញពី French Open ទំនងជានឹងចូលនិវត្តន៍នៅឆ្នាំ2024

ដោយ៖រតនា

Rafael Nadal បានដកខ្លួនចេញពីកម្មវិធី French Open ដោយសាររបួសត្រគាកដែលធ្វើឲ្យគាត់អវត្តមានតាំងពីខែមករា ហើយបានប្រកាសថាឆ្នាំក្រោយនឹងក្លាយជាអាជីពចុងក្រោយរបស់គាត់។

កីឡាករសញ្ជាតិអេស្ប៉ាញរូបនេះបានឈ្នះពានរង្វាន់ French Open ដល់ទៅ 14 ដង រួមទាំងកាលពីឆ្នាំមុនផងដែរ ហើយមិនដែលខកខានការប្រកួតពីមុននោះទេ ចាប់តាំងពីការឈ្នះលើកដំបូងរបស់គាត់ក្នុងឆ្នាំ 2005 ៕