កីឡា

អ្នកចាំទី Aaron Ramsdale បានចុះហត្ថលេខាលើកិច្ចសន្យារយៈពេលវែងជាមួយ Arsenal

ដោយ៖ Rith Kongkea

អ្នកចាំទីដៃទី1 Aaron Ramsdale បានចុះហត្ថលេខាលើកិច្ចសន្យារយៈពេលវែងថ្មីជាមួយក្រុមកាំភ្លើងធំ Arsenal -នេះបើយោងតាមក្លឹប Premier League បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍។ Ramsdale បានផ្ទេរចេញពី Sheffield United មកចូលរួមជាមួយ Arsenal ក្នុងឆ្នាំ 2021 ហើយបានបង្ហាញខ្លួនសឹងតែគ្រប់ការប្រកួតនៅទឹកដី Emirates នៃទីក្រុងឡុងដ៍ ។

កីឡាករវ័យ ២​៥ ឆ្នាំរូបនេះ កិច្ចសន្យារបស់គាត់ជាមួយក្លិបមានសុពលភាពរហូតដល់ខែមិថុនា ឆ្នាំ 2028 ។

លោក Mikel Arteta បាននិយាយថា៖ “វា​អស្ចារ្យ​ណាស់​ដែល​យើង​កំពុង​បន្ត​កសាង​អនាគត​របស់​យើង​ជាមួយ​នឹង​ទេពកោសល្យ​ដ៏​ធំ​បំផុត​របស់​យើង​ក្នុង​ក្រុម​យុវជន​របស់​យើង”៕