សុខភាព

តើអ្នកដឹងទេថាការដើរដោយថ្មើរជើងគឺមានអត្ថប្រយោជន៍ខ្លាំងណាស់

ដោយ៖រតនា

ការដើរក៏អាចចាត់ចូលជាលំហាត់ប្រាណមួយប្រភេទផងដែរ ហើយវាជារឿងមួយដែលចាំបាច់ណាស់ដែលផ្តល់អត្ថប្រយោជន៍សំខាន់ចំនួន៤ប្រភេទសម្រាប់សុខភាពរបស់អ្នកដូចជា ៖

១. ការដើរកាត់បន្ថយហានិភ័យជំងឺទម្លាប់ដើរទៀងទាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទ២ ប្រហែល ៦០ ភាគរយ។​ ការដើរអាចកាត់ន្ថយការវិវត្តទៅជាជំងឺមហារីកពោះវៀនធំសុដន់ ឬស្បូនទៅដល់ ២០ ភាគយ។

២. ការដើរផ្តល់ឱ្យអ្នកនូវថាមពល

អ្នកនឹងទទួលបានថាមពលកាន់តែច្រើនពីការដើរ ព្រោះថាការដើរ គឺប្រភពមួយ ដែលអាចជួយបន្ថែមថាមពលធម្មជាតិល្អបំផុតនៅជុំវិញខ្លួន។ វាជួយបង្កើនលំហូរឈាម និងអុកស៊ីសែនដើម្បីបង្កើនការផ្គត់ផ្គង់គ្រប់កោសិកាក្នុងខ្លួនរបស់អ្នក និងជួយឱ្យអ្នកមានអារម្មណ៍ស្រស់ថ្លា។ សូមព្យាយាមដើរនៅពេលអ្នកសម្រាកអាហារថ្ងៃត្រង់ ហើយអ្នកគួរតែដើរនៅពេលល្ងាចបន្ថែមទៀត ដើម្បីទទួលបានភាពជោគជ័យ។

៣. ការដើរធ្វើឱ្យអ្នកសប្បាយចិត្ត

វាជាការពិតណាស់ ការធ្វើលំហាត់ប្រាណជួយជំរុញអារម្មណ៍របស់អ្នកស្រស់ថ្លា ។ ការសិក្សាបានបង្ហាញថា ការដើរ ពិតជាមានប្រសិទ្ធភាពខ្ពស់ ហាក់បីដូចជាថ្នាំបន្ថយទុក្ខព្រួយក្នុងកម្រិតស្រាលទៅមធ្យមនៅក្នុងករណីមួយចំនូនដូចជា ជំងឺធ្លាក់ទឹកចិត្ត ការបញ្ចេញអរម៉ូន កាត់បន្ថយស្រ្តេស និងអារម្មណ៍មិនល្អ។

៤. ការដើរគឺជាបង្កើនសមត្ថភាពរបស់ជើង

ការដើរជាទៀងទាត់ គឺបានបង្កើនសមត្ថភាពសន្លាក់​ និង​សរសៃពួរគន្លាក់ជើងបានយ៉ាងល្អ។ បន្ថែមពីលើនេះការដើរឡើងភ្នំ ឬ ឡើងជណ្ដើរគឺវាមានប្រសិទ្ធិភាពជាង។ ក្នុងនោះផងដែរឥរិយាបទនៃជំហររបស់អ្នក ក៏អាចជួយដល់ចង្កេះរបស់អ្នកផងដែរ៕

ប្រភព៖ www.tescoliving.com