សន្ដិសុខសង្គម

ឃុំខ្លួនចិនម្នាក់ជួញដូរគ្រឿងញៀន៤គីឡូក្រាមនិងគ្រឿងផ្សំជិត១០០គីឡូក្រាម

ដោយ៖រតនា

ភ្នំពេញ៖ចៅក្រមសាលាដំបូងរាជធានីភ្នំពេញនៅរសៀលថ្ងៃទី១៩ ខែឧសភាឆ្នាំ២០២៣ បានឃុំខ្លួនជនជាតិចិនម្នាក់ជួញដួរគ្រឿងញៀនខុសច្បាប់៤គីឡូក្រាមនិងគ្រឿងផ្សំជិត១០០គីឡូក្រាម។

ជនសង្ស័យឈ្មោះ ZHOU GUOCHAO  (ចូវ គ័រឆាវ) ភេទប្រុស អាយុ៦០ឆ្នាំ ជនជាតិចិន ។ជននោះត្រូវចាប់ខ្លួនកាលពីថ្ងៃ១៤ ខែឧសភា ឆ្នាំ២០២៣ នៅផ្ទះលេខ៣៧ ផ្លូវលេខ២២ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។សមត្ថកិច្ចបានបញ្ជូនជននោះទៅតុលាការភ្នំពេញកាលពីថ្ងៃទី១៨ ឧសភា ៕