សុខភាព

វិធីសាស្រ្តសំខាន់ៗចំនួន៤យ៉ាងអាចជួយបញ្ឈប់ការសម្រេចកាមដោយខ្លួនឯងបាន

ដោយ៖រតនា

ការសម្រេចកាមដោយខ្លួនឯង គឺជារឿងធម្មតាមួយនៃការបញ្ចេញអារម្មណ៍ផ្លូវភេទ ហើយអាចបន្ធូរបន្ថយភាពតានតឹង និងជួយនូវអ្វីដែលពួកគេចូលចិត្តផ្លូវភេទ។ ប្រសិនការសម្រេចកាមដោយខ្លួនឯងនោះក្លាយទៅជាទម្លាប់តើយើងមានវិធីអ្វីខ្លះដែលអាចកាត់បន្ថយវាបាន?

ខាងក្រោមនេះជាវិធីសាស្រ្តមួយចំនួនដើម្បីកាត់បន្ថយការសម្រេចកាមដោយខ្លួនឯងមានដូចជា៖

១.ជៀសវាងមើលរូបភាពអាសអាភាសឬភាពយន្ត អាសអាភាសនិងគេហទំព័រអាសអាភាសជាហេតុអាចបង្កឲ្យមានចំណង់សម្រេចកាមដោយខ្លួនឯង។

២.ការស្វែងរកកន្លែងសម្រាប់បញ្ចេញថាមពលអាចជំនួសពេលវេលាដែលបានចំណាយលើការសម្រេចកាម។ យើងអាចពិចារណាចាប់យកចំណង់ចំណូលចិត្តថ្មី ឬរៀនជំនាញថ្មី ដូចជាការរៀនឧបករណ៍ភ្លេង ឬសាកល្បងកីឡាថ្មី។

៣.កុំព្យាយាមនៅតែម្នាក់ឯង នឹងត្រូវកាត់បន្ថយឱកាសសម្រេចកាមដោយខ្លួនឯង។ ការចំណាយពេលជាមួយអ្នកដទៃដូចជាមិត្តភក្កិក្រុមគ្រួសារបងប្អូនឬសង្គមខាងក្រៅអាចធ្វើឲ្យយើងប្រើប្រាស់ពេលវេលាច្រើននិងភ្លេចបាត់នូវការដែលមានគំនិតសម្រេចកាមដោយខ្លួនឯង ។

៤.យកលំហាត់ប្រាណនិងសកម្មភាពមួយចំនួនដូចជាការរត់ ហែលទឹក និងការលើកទម្ងន់អាចពង្រឹងរាងកាយ និងបញ្ចេញសារធាតុ endorphins ដែលលើកកម្ពស់អារម្មណ៍សុខុមាលភាព៕

ប្រភព៖ https://www.medicalnewstoday.com/articles/325743