សន្ដិសុខសង្គម

រថយន្តម៉ាក Range Roverស៊េរីឆ្នាំ 2015បានឆេះនៅសល់តែឆ្អឹង

ដោយ៖រតនា

ព្រះសីហនុ៖រថយន្តម៉ាក Range Roverស៊េរីឆ្នាំ 2015មួយគ្រឿងបានឆេះនៅពេលបើកបរតាមផ្លូវអូរ 5 ឆ្ពោះទៅអូរឈើទាល ត្រង់ផ្លូវបំបែកជាបីទៅអូត្រេះស្ថិតនៅក្នុងក្រុម១ ភូមិ 6 សង្កាត់លេខ 4 ក្រុងព្រះសីហនុ កាលពីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៨ ខែឧសភា ២០២៣ ដោយមិនទាន់ដឹងពីមូលហេតុច្បាស់លាស់។

ប៉ុន្តែករណីឆេះរថយន្តទំនើបកំពុងបើកបរម៉ាក Range Roverស៊េរីឆ្នាំ 2015ពាក់ផ្លាកលេខភ្នំពេញ 2BB-3787នេះត្រូវបានសមត្ថកិច្ចនគរបាលនិងអាវុធហត្ថចុះអន្តរាគមន៍ជួយបាញ់ទឹកពន្លត់ភ្លើងតែមិនមានបណ្តាលឲ្យមនុស្សណាម្នាក់រងរបួសនោះទេ៕