សន្ដិសុខសង្គម

កម្លាំងជំនាញបានចាប់រថយន្តដឹក​មាន់​និង​​ព្រាប​អត់ច្បាប់នាំ​​ពីវៀតណាមចូលកម្ពុជា

ដោយ៖វិចិត្រ

ស្វាយរៀង៖ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វនាយកដ្ឋានសុខភាពសត្វ បានចាប់ រថយន្តដឹកមាន់និង សត្វព្រាបអត់ច្បាប់ ដោយនាំចូលពីវៀតណាមមកកម្ពុជា។

មន្ត្រីក្នុងប្រតិបតិ្តការបានឱ្យដឹងថា ឈ្មួញ​លួច​នាំ​​មាន់​រស់​និង​សត្វ​ព្រាប​រាប់​ពាន់​ក្បាល​​ពី​ប្រទេស​វៀត​ណាម​​ចូល​មក​តាម​ច្រករបៀង​ក្រសាំង​ជ្រំ ​ស្រុក​ស្វាយ​ជ្រំ​ ឆ្ពោះទៅ​រាជធានី​ភ្នំពេញ។រថយន្តដឹកទំនិញអត់ច្បាប់នេះត្រូវ​ក្រុម​ជំនាញស្ទាក់​ចាប់​បាន​។

ករណី​នេះ​បានធ្វើឡើង​នៅលើ​​ផ្លូវជាតិ​លេខ​១​ ត្រង់​​ភូមិ​ជ្រោយ​អំ​ពិល ​សង្កាត់​ក្បាលកោះ​ ខ​ណ្ឌ​​ច្បារ​អំពៅ រាជធានី​ភ្នំពេញ​ កាលពីថ្ងៃទី១៧ ឧសភា។ ​

លោក​ហ៊ុន​ សា​រ៉ាត់ ក្រុមការងារ​អន្តរាគមន៍​បង្ក្រាប​បទល្មើស​ចលនា​សត្វ​អគ្គ​នាយក​ដ្ឋាន​សុខភាព​សត្វនៃ​ក្រសួងកសិកម្ម បានឱ្យ​ដឹង​ថា ​រថយន្ត​ដែលឃាត់នេះម៉ាក​ហ៊ី​យិ​ន​ដាយ ​ផ្លាក​លេខកំពត​3A-0086។ក្នុងនោះមាន​មាន់​សំឡី​រស់​ចំនួន​១.៤០០​ក្បាល​និង​សត្វ​ព្រាប​រស់​ចំនួន​១០០​ក្បាល​។

ទំនិញអត់ច្បាប់នេះនាំ​ចូល​តាម​ច្រករបៀង​ក្រសាំង​ជ្រំ​ ឃុំ​ក្រួស​ ស្រុក​ស្វាយ​ជ្រំ ​ខេត្តស្វាយរៀង ឆ្ពោះទៅ​​ភ្នំពេញ។​ក្រោយមក​ក្រុម​ការងារ​បាន​​នាំ​យក​បទល្មើស និង​វត្ថុ​តាង​ទាំងនោះទៅ​​ទុក​នៅ​កន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក្ដស​ត្វ​នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ​ និង​ផលិតកម្ម​សត្វ​ដើម្បី​ចាត់ការ​បន្ត៕