អន្តរជាតិ

សេតវិមាន​គ្រោង​នឹង​ប្រកាស​ដាក់​ទណ្ឌកម្ម​​អ៊ីរ៉ង់​​បន្ថែមជុំវិញការផ្តល់ជំនួយយោធាដល់​រុស្ស៊ី

សហរដ្ឋអាម៉េរិកគ្រោងនឹងប្រកាសដាក់ទណ្ឌកម្មអ៊ីរ៉ង់ជុំថ្មីបន្ថែមទៀត សម្រាប់ការបន្ត ផ្តល់ជំនួយយោធាដល់ប្រទេស​រុស្ស៊ីឈ្លានពាន​ខុសច្បាប់លើអ៊ុយក្រែន។

សេតវិមានបាននិយាយថា ខ្លួននឹងដាក់ទណ្ឌកម្មបន្ថែមលើអ៊ីរ៉ង់  បង្កើនការប្រឆាំងនៅក្នុងយុទ្ធនាការរបស់ខ្លួន​ប្រឆាំងនឹងទីក្រុងតេអេរ៉ង់ សម្រាប់ការផ្គត់ផ្គង់ដល់ទីក្រុងមូស្គូនូវអាវុធសម្រាប់សង្គ្រាមរបស់ខ្លួនលើអ៊ុយក្រែន។ អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិ លោក John Kirby បាននិយាយនៅពេលហៅទូរសព្ទជាមួយអ្នកសារព័ត៌មានថា “នៅក្នុងប៉ុន្មានថ្ងៃខាងមុខនេះ យើងនឹងប្រកាសអំពីការកំណត់បន្ថែមប្រឆាំងនឹងអ្នកដែលពាក់ព័ន្ធនឹងការកើនឡើង​នៃពាណិជ្ជកម្មយោធារវាងរុស្ស៊ីនិងអ៊ីរ៉ង់”។

លោក Kirby បានបន្ថែមថា ចាប់តាំងពីខែសីហាមក អ៊ីរ៉ង់បានផ្តល់ឲ្យរុស្ស៊ីនូវយន្តហោះគ្មានមនុស្សបើកសម្រាប់ការ​វាយប្រហារផ្លូវអាកាស ឬ UAVs ច្រើនជាង ៤០០ គ្រឿង។ “តាមរយៈការផ្តល់ឱ្យរុស្ស៊ីនូវ UAVs ទាំងនេះ អ៊ីរ៉ង់បាននិងកំពុងបើកដោយផ្ទាល់នូវ   សង្គ្រាមឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែន”។ រាល់ការចោទប្រកាន់កន្លងមកនៃកិច្ចព្រមព្រៀងផ្តល់អាវុធ អ៊ីរ៉ង់និងរុស្ស៊ីបានច្រានចោលយ៉ាងដាច់ខាត៕

ប្រភព៖ CNBC

ប្រភពរូប៖CNBC
ប្រែសម្រួល៖សុខ តុលា