សន្ដិសុខសង្គម

អាជ្ញាធរនៅមិនទាន់ដឹងពីទំហំនៃការខូចខាតដោយសារឆេះតូបក្នុងផ្សារកំពង់ស្ពឺ

កំពង់ស្ពឺ៖គិតមកដល់ពេលនេះគេនៅមិនទាន់បានដឹងពីការខូចខាតដោយសារភ្លើងឆេះតូបក្នុងផ្សារកំពង់ស្ពឺចំនួន២អស់ទាំងស្រុងនោះនៅឡើយទេ។

គ្រោះអគ្គិយភ័យនេះបានកើតឡើងនៅផ្សារកំពង់ស្ពឺ ស្ថិតក្នុងភូមិពាណិជ្ជកម្ម សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ កាលពីយប់ថ្ងៃទី១៦ ខែឧសភាឆ្នាំ២០២៣។ លោកវរសេនីយ៍ត្រី ហួយ បូរី នាយប៉ុស្តិ៍នគរបាលសង្កាត់រកាធំបានឱ្យដឹងថា ភ្លើងបានឆាបឆេះតូបចំនួន២។

ម្ចាស់តូបទី១ឈ្មោះ ផាន់ សុខលីនភេទស្រី អាយុ៣៦ឆ្នាំនៅភូមិព្រៃស្លឹក សង្កាត់ច្បារមន ខេត្តកំពង់ស្ពឺលក់ខោអាវ។តូបទំហ១,៨០ម៉ែត្រគុណ១,៨០ម៉ែត្រខូចខាតសម្ភារអស់ទាំងស្រុង។តូបទី២ម្ចាស់ឈ្មោះកែន សុភិន អាយុ៤០ឆ្នាំលក់កំណាត់ប៉ាក់នៅភូមិពង្រ សង្កាត់កណ្ដោលដុំ ក្រុងច្បារមន។តូបអស់ទំហំ១ម៉ែត្រគុណ៣ម៉ែត្រសម្ភារខូចខាតអសគ្មានសល់។

លោកនាយប៉ុស្តិ៍បានបន្តថា មូលហេតុបណ្ដាលមកពីឆ្លងចរន្តអគ្គិសនីបង្កជាអណ្តាតភ្លើងឆាបឆេះតែម្តង។ប៉ុន្តែក្នុងហេតុការនេះមិនបណ្ដាលឱ្យរងគ្រោះថ្នាក់ដល់មនុស្សទេ។រីឯទំហំនៃការខូចខាតមន្ត្រីអាជ្ញាធរកំពុងសាកសួរ៕