អន្តរជាតិ

ហ្សេឡិនស្គីកោតសរសើរយោធាខ្លួនដែលបាញ់ទម្លាក់មីស៊ីលផ្លោងរុស្ស៊ី Kinzhal៦គ្រាប់ក្នុង​​​​​​​​មួយយប់

ប្រធានាធិបតីអ៊ុយក្រែនលោកហ្សេឡិនស្គី បានសំដែងការកោតសរសើរដល់យោធារបស់ខ្លួន ដែលបានបាញ់ទម្លាក់មីស៊ីលផ្លោងរបស់រុស្ស៊ីប្រភេទ Kinzhal បាន៦គ្រាប់នៅយប់ចុងក្រោយថ្ងៃអង្គារទី១៦ ខែឧសភា។

តាមរយៈកាសែតជាតិអ៊ុយក្រែនប្រាវដា លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy បាននិយាយនៅក្នុងឱកាសជួបជាមួយក្រុមប្រឹក្សាអឺរ៉ុប ស្ថាប័នសិទ្ធិក្នុងប្រទេសអ៊ីស្លង់ថា “មួយឆ្នាំមុន យើងមិនអាចបាញ់ទម្លាក់មីស៊ីលភាគច្រើនរបស់ភេរវករ ជាពិសេសគ្រាប់ផ្លោងធំលឿនៗបានទេ”។ “ហើយពេលនេះខ្ញុំចង់លើកឡើងថា ប្រសិន​បើ​យើង​អាច​បាញ់វា​បានហើយ តើ​មានរឿង​អ្វី​ដែល​យើង​មិន​អាច​ធ្វើ​បានទៀតនោះ?”។ លោក Zelenskyy បានសរសើរការអះអាងរបស់យោធាអ៊ុយក្រែនក្នុងការបាញ់ទម្លាក់មីស៊ីល Kinzhal របស់រុស្ស៊ីចំនួនប្រាំមួយគ្រាប់ក្នុងមួយយប់ថ្ងៃអង្គារ ខណៈអាវុធនេះត្រូវបានគេស្គាល់ថាជាកំពូលអាវុធល្បឿនលឿនជាទីបំផុតរបស់រុស្ស៊ី។

យ៉ាងណាក៏ដោយ រុស្ស៊ីបានបដិសេធយ៉ាងដាច់អហង្ការ។ ទីភ្នាក់ងារសារព័ត៌មាន RIA បាននិយាយថា រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergei Shoigu បានច្រានចោលការអះអាងរបស់អ៊ុយក្រែន ដោយថាទីក្រុងមូស្គូមិនបានបាញ់ច្រើនដល់ម៉្លឹងនោះទេ៕

ប្រភព៖ Ukrainska Pravda

ប្រភពរូប៖Ukrainska Pravda
ប្រែសម្រួល៖សុខ តុលា