សន្ដិសុខសង្គម

សមត្ថកិច្ចត្រៀមបញ្ជូនជនសង្ស័យម្នាក់ពីបទលួចម៉ូតូទៅតុលាការ

ភ្នំពេញ៖កម្លាំងនគរបាលខណ្ឌទួលគោក កាលពីថ្ងៃទី១៥ ខែឧសភាបានចាប់ជនសង្ស័យម្នាក់ ពីបទលួចម៉ូតូ ហើយត្រៀមបញ្ជូនទៅតុលាការដើម្បីចាត់ការតាមច្បាប់។

សមត្ថកិច្ចបានឱ្យដឹងថា ករណីចាប់ជនសង្ស័យដែលប្រព្រឹត្តបទល្មើសជាក់ស្តែង នៅផ្លូវលេខ២៣១ ក្នុងផ្សារនាគមាស សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក។ជនសង្ស័យឈ្មោះ សុខ សុវណ្ណបញ្ញា ហៅតាយ អាយុ២២ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅមិនពិតប្រាកដ។

ពេលឃាត់ខ្លួនកម្លាំងបានដកហូតវត្ថុតាងមាន កូនសោម៉ូតូម៉ាកHonda ចំនួន១និងម៉ូតូ១គ្រឿងម៉ាកYAMAHA FZ ផ្លាកលេខភ្នំពេញ1BS-0001 ជារបស់ជនរងគ្រោះហើយបានប្រគល់ឱ្យម្ចាស់ដើមវិញ។ចំណែកម្ចាស់ម៉ូតូឈ្មោះ កែវ ហេងលី អាយុ៣៣ឆ្នាំ ជាបុគ្គលិកសារព័ត៌មាននៅភូមិម៉ឺនត្រា សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ។

បច្ចុប្បន្នសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីកសាងសំណុំរឿងត្រៀមបញ្ជូនបន្តតាមនីតិវិធី៕ដោយ៖វិចិត្រ