សន្ដិសុខសង្គម

រថយន្តទំនើបបុកម៉ូតូពីក្រោយផ្ទប់ផាស្អេប បុរសម្នាក់បាក់ជើងម្ខាង

ភ្នំពេញ​៖​រថយន្តឡង់គ្រីស័របានបុកម៉ូតូពីក្រោយពេញទំហឹង ហើយជ្រុលផ្ទប់ជាមួយផាស្អេប បណ្តាលឱ្យបុរសជិះម៉ូតូរងរបួសបាក់ជើងម្ខាង ត្រូវរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ។គ្រោះថ្នាក់ចរាចរនេះបានកើតឡើងនៅមុខផ្សារសុវណ្ណា តាមផ្លូវលេខ២៧១ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ កាលពីយប់ថ្ងៃទី១៥ ខែឧសភា។

សាក្សីបានឱ្យដឹងថា​ មុនកើតហេតុ បុរសម្នាក់ជិះម៉ូតូម៉ាកហុងដា​ផ្លាកលេខភ្នំពេញ1 FZ-0454 តាមផ្លូវលេខ២៧១​ ពីជើងទៅត្បូង។

មកដល់កន្លែងខាងលើ ស្រាប់តែរថយន្តម៉ាកឡង់គ្រីស័រ​ ផ្លាកលេខភ្នំពេញ2BS-3599 បើកមកបុកម៉ូតូពីក្រោយ ហើយម៉ូតូក៏បន្តបុកផ្ទប់នឹងផាស្អេបនៅខាងមុខបណ្តាលឱ្យដួលរងរបួសបាក់ជើងម្ខាង។ជនរងគ្រោះត្រូវរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ។ចំណែកម៉ូតូនិងរថយន្តសមត្ថកិច្ចបានមកយកទៅទុក​ដើម្បីដោះស្រាយពេលក្រោយ៕ដោយ៖វិចិត្រ