អន្តរជាតិ

បែកធ្លាយឯកសាររសើប មេទាហានស៊ីឈ្នួលរុស្ស៊ីបង្ហាញទីតាំងទ័ពរុស្ស៊ីទៅអ៊ុយក្រែន

បែកធ្លាយឯកសារព័ត៌មានរសើប មេទាហានស៊ីឈ្នួលរុស្ស៊ីបានស្នើបង្ហាញទីតាំងទ័ពរុស្ស៊ី ប្រាប់ទៅកាន់អ៊ុយក្រែន​ជាថ្នូរបើអ៊ុយក្រែនសុខចិត្តដកទ័ពចេញពីជុំវិញតំបន់បាក់មុត។

នេះបើតាមប្រភពកាសែតអាម៉េរិក The Washington Post។ មន្ត្រីម្នាក់បាននិយាយថា លោកPrigozhin មេទាហានស៊ីឈ្នួលរុស្ស៊ី បានដាក់សំណើនេះមកអ៊ុយក្រែនជាច្រើនដងណាស់” ប៉ុន្តែខាងទីក្រុង Kiev បានច្រានចោល ដោយសារតែមិនទុកចិត្តលោក Prigozhin ហើយគិតថាសំណើរបស់គាត់អាចជាការមិនសមរម្យ។ “Prigozhin បាននិយាយថា ប្រសិនបើមេបញ្ជាការអ៊ុយក្រែនដកទាហានរបស់ពួកគេចេញពីតំបន់ជុំវិញ Bakhmut គាត់នឹងផ្តល់ព័ត៌មានអំពីទីតាំងនៃកងទ័ពរុស្ស៊ីដែលអ៊ុយក្រែនអាចប្រើដើម្បីវាយប្រហារបាន”។ Prigozhin បានបញ្ជូនសំណើទៅកាន់ទំនាក់ទំនងរបស់គាត់នៅក្នុងចារកម្មយោធាអ៊ុយក្រែន។ បើតាមឯកសារបែកធ្លាយ។

ថ្វីបើយ៉ាងណា លោក Dmitry Peskov លេខាធិការសារព័ត៌មានរបស់មេដឹកនាំរុស្ស៊ី Vladimir Putin បាននិយាយថា ព័ត៌មានរបស់កាសែត Washington Post អំពីការប៉ុនប៉ងដែលត្រូវបានចោទប្រកាន់លើមេដឹកនាំក្រុមហ៊ុនយោធាឯកជន Wagner (PMC) Yevgeny Prigozhin គឺជាការបោកបញ្ឆោត៕

ប្រភព៖ Ukrainska Pravda

ប្រភពរូប៖Ukrainska Pravda
ប្រែសម្រួល៖សុខ តុលា