សន្ដិសុខសង្គម

បុរសម្នាក់ក្រោយឈ្លោះជាមួយប្រពន្ធ បានចងកសម្លាប់ខ្លួន

បាត់ដំបង៖បុរសម្នាក់គ្រាន់តែរឿងបន្តិចបន្តួចឈ្លោះគ្នាជាមួយប្រពន្ធ ក្រោយមកក៏បានធ្វើអត្តឃាត ដោយប្រើខ្សែគោចងកសម្លាប់ខ្លួន។ហេតុការណ៍បង្កភ្ញាក់ផ្អើលនោះនៅភ្វមិអូរ ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង កាលពីថ្ងៃទី១៥ ខែឧសភា។

មន្ត្រីមូលដ្ឋានបានឱ្យដឹងថា អត្តឃាតជនឈ្មោះ ផាន់ សុគា អាយុ៥២ឆ្នាំ នៅភ្វមិអូរ ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

មុនកើតហេតុអត្តឃាតជនបានខឹងហើយក៏ឈ្លោះគ្នាជាមួយប្រពន្ធនៅពេលយប់ គឺគ្រាន់តែរឿងក្នុងផ្ទះបន្តិចបន្តួចប៉ុណ្ណោះ។

លុះព្រឹកឡើងស្រាប់តែប្រទះឃើញបុរសរូបនេះបានស្លាប់បាត់ទៅហើយ ដោយយកខ្សែគោចងកភ្ជាប់ទៅនឹងធ្នឹមផ្ទះ។បន្ទាប់ពីកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅដល់ទីតាំងពិនិត្យធ្វើកោសល្យវិច័យនិងបានប្រគល់សពឱ្យក្រុមគ្រួសាររៀបចំធ្វើបុណ្យ៕ដោយ៖វិចិត្រ